យោធាហ្វីលីពីនសម្លាប់ជនជាតិអ៊ីស្លាមឈ្មោះ Isnilon Hapilon

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧

ក្រុមទាហាននៅភាគខាងត្បូងប្រទេសហ្វីលីពីននិយាយថាពួកគេបានសម្លាប់ Isnilon Hapilon ដែលជាសកម្មប្រយុទ្ធ Abu Sayyaf ដែលគេស្គាល់ថាជាមេដឹកនាំក្រុមអ៊ីស្លាមនៅអាស៊ីអាគ្នេយ៍។ សេចក្តីរាយការណ៍នៃការស្លាប់នេះកើតឡើងចំពេលមានការវាយជំរុញមួយដោយកងទ័ពដើម្បីបញ្ចប់ការឡោមព័ទ្ធបន្ទាប់ពីមានការប្រយុទ្ធគ្នាជាច្រើនខែរវាងកងទ័ព និងពួកសកម្មប្រយុទ្ធ។ តំបន់នេះគឺជាផ្ទះរបស់ក្រុមឧទ្ទាមមូស្លីមដែលភាគច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះព្យាយាមស្វែងរកសម្ព័ន្ធភាពជាមួយក្រុមរដ្ឋឥស្លាម (IS)។ មេបញ្ជាការកងទ័ពឧត្តមសេនីយ៍ Eduardo Ano បានបង្ហាញរូបថត២នាក់ដែលរងរបួស។ លោកបានបញ្ចាក់ថាគឺជា Hapilon និង Maute ដែលជាបងប្រុសម្នាក់ក្នុងចំណោមបងប្អូន២នាក់ដែលបានដឹកនាំក្រុមបះបោរនៅក្នុងតំបន់។ ក្រុមមន្ត្រីបាននិយាយថា Hapilon ត្រូវគេបាញ់ចំក្បាលហើយ Maute ស្លាប់ដោយសារមុខរបួសក្នុងទ្រូងអំឡុងពេលប្រតិបត្តិការមួយយប់។ លោកឧត្តមសេនីយ៍ Eduardo Ano បានបញ្ចាក់បន្ថែមថាកងទ័ពនៅតែប្រយុទ្ធប្រឆាំងនឹងយុទ្ធជនអ៊ីស្លាមរាប់សិបនាក់នៅក្នុងតំបន់ហើយបានជួយសង្គ្រោះមនុស្សប្រមាណជា២០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here