ប៉ូលិសអេហ្ស៊ីប៤នាក់ និងជនស៊ីវិល២នាក់ស្លាប់ក្នុងការវាយប្រហារនៅតំបន់ Sinai

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧

ប៉ូលិសអេហ្ស៊ីប៤នាក់ និងជនស៊ីវិល២នាក់ស្លាប់ និងមនុស្ស២២នាក់ទៀតរងរបួសដោយការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធទៅលើប៉ុស្តិ៍សន្តិសុខមួយនៅខាងជើងខេត្ត Sinai កាលពីថ្ងៃចន្ទ។ សាក្សីនៅកន្លែងកើតហេតុនិយាយថា រថយន្ត SUV ចំនួន៥គ្រឿងដឹកសមាជិកឧទ្ទាម៤នាក់ ហើយពួកគេបាញ់រះលើកងកម្លាំងសន្តិសុខនៅជិតវិហារ MarGerges និងសាខាធនាគារជាតិអេហ្ស៊ីបនៅ Arish រដ្ឋធានី Sinai ខាងជើង។ ប្រភពសន្តិសុខមួយផ្សេងទៀតនិយាយថា ក្រុមឧទ្ទាមលួចលុយមួយចំនួនពីធនាគារ។ ប្រទេសអេហ្ស៊ីបកំពុងប្រយុទ្ធប្រឆាំងជាមួយក្រុមប៉ះប៉ោរដែលមានទំនាក់ទំនងជាមួយរដ្ឋឥស្លាម (IS អតីត ISIS/ISIL) នៅភាគខាងជើងឧបទ្វីប Sinai៕

LEAVE A REPLY

Please enter your comment!
Please enter your name here