Home ព័ត៌មានអន្តរជាតិ ចំនួនអ្នកស្លា...

ចំនួនអ្នកស្លាប់ពីការបំផ្ទុះគ្រាប់បែកនៅ Somalia កើនដល់៣៥៨នាក់

5
SHARE

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧

សប្តាហ៍មុនមានការវាយប្រហារបំផ្ទុះគ្រាប់បែកចំនួន២ដងនៅរាជធានី Mogadishu។ ការវាយប្រហារនេះបន្សល់មនុស្សស្លាប់ និងរបួសជាច្រើននាក់។ ចំនួនអ្នកស្លាប់កើនឡើងដល់ទៅ៣៥៨នាក់នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនៅថ្ងៃសុក្រ។ លើសពីនេះនៅមានមនុស្ស២២៨នាក់រងរបួស ហើយការវាយប្រហារនេះជាការវាយប្រហារជាប់ជាប្រវត្តសាស្រ្តក្នុងប្រទេសសូម៉ាលីនេះបើយោងតាមប្រភពព័ត៌មានពីភ្នាក់ងារសារព័ត៌មានសូម៉ាលីដកស្រង់ចេញពីសំដីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ៕