តាមចាប់ខ្លួនភេរវករម៉ាឡេស៊ីដែលជាក្រុមអ្នកប្រយុទ្ធនៅ Marawi

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៧

ប្រភពសន្តិសុខប្រចាំតំបន់មួយនិយាយថាសកម្មប្រយុទ្ធហ្វីលីពីនឈ្មោះ Mohd Amin Baco ដែលគេជឿថាកំពុងដឹកនាំក្រុមដែលនៅសេសសល់របស់ពួកយុទ្ធជនរដ្ឋអ៊ីស្លាមដែលនៅក្នុងទីក្រុង Mawari ប្រទេសហ្វីលីពីន។ Mohd Amin Baco គឺជាសកម្មជនម៉ាឡេស៊ីដែលមានវ័យចាស់បំផុតដែលនៅរស់រានមានជីវិតបន្ទាប់ពីមានរបាយការណ៍កាលពីដើមសប្តាហ៍នេះថាលោក Mahmud Ahmad ជនជាតិម៉ាឡេស៊ីមានតួនាទីក្នុងការផ្តល់ថវិកាដល់ការឡោមព័ទ្ធទីក្រុង Mawari ត្រូវគេសម្លាប់។ ប្រភពសន្តិសុខជាន់ខ្ពស់ប្រចាំតំបន់ប្រាប់សារព័ត៌មាន Channel NewsAsia ថាលោក Amin Baco ជាប់ទាក់ទងជាមួយកងកម្លាំងយោធាហ្វីលីពីនដើម្បីចរចាសម្រាប់ការចុះចាញ់ ហើយដំណើរការនេះកំពុងបន្តពិភាក្សា។ ប្រភពក្នុងតំបន់ប្រាប់សារព័ត៌មាន Channel NewsAsia ថា “លោក Amin Baco គឺជាភេរវករជនជាតិម៉ាឡេស៊ីដែលកំពុងមានតួជាមេដឹកនាំសមាជិកក្រុម ISIS ចំនួន៣០នាក់ និងក្រុម Maute ដែលកំពុងលាក់ខ្លួននៅវិហារអ៊ីស្លាម Sabala Manao ក្នុងទីក្រុង Mawari ហើយចូលរួមនៅក្នុងក្រុមការងាររួមគ្នាសម្រាប់ប្រតិបត្តិការយោធាហ្វីលីពីន។ ប្រភពនេះបានបន្ថែមថា “លោក Amin Baco ក៏មានទំនាក់ទំនងជាមួយក្រុមការងារ Joint Intel Task ដើម្បីសុំចុះចាញ់ ហើយពេលនេះកំពុងដំណើរការទៅលើរឿងនេះ។ ប៉ុន្តែនៅមិនមានព័ត៌មានលម្អិតបន្ថែមស្តីពីពេលវេលាផ្តួចផ្តើមនៃការទំនាក់ទំនងចរចារចុះចាញ់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here