យោធាអ៊ីស្រាអ៊ែលបំផ្ទុះផ្លូវរូងក្រោមដីលាតសន្ធឹងពីតំបន់ Gaza Strip

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧

យោធាអ៊ីស្រាអ៊ែលនិយាយថាពួកគេបំផ្ទុះផ្លូវរូងក្រោមដីមួយកន្លែងដែលលាតសន្ធឹងពីតំបន់ Gaza Strip ភ្ជាប់ទៅក្នុងទឹកដីរបស់ខ្លួននៅថ្ងៃចន្ទ។ នេះគឺជាករណីដ៏កម្រមួយចាប់តាំងពីមានសង្គ្រាមនៅអ៊ីស្រាអ៊ែលចុងក្រោយបំផុតក្នុងឆ្នាំ២០១៤។ អ្នកនាំពាក្យយោធាលោក Jonathan Conricus និយាយថាគេបំផ្ទុះផ្លូវរូងក្រោមដីចេញពីអ៊ីស្រាអ៊ែលនៅជិតរបងសន្តិសុខ។ លោកបានបន្ថែមថាយោធាអ៊ីស្រាអ៊ែលមិនបន្ថែមការបំផ្ទុះទៀតទេ។ លោក Conricus ពុំទាន់អះអាងបានទេថាផ្លូវរូងក្រោមដីនោះជាកម្មសិទ្ធិរបស់ក្រុម Hamas ឬយ៉ាងណានោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here