កងទ័ពចូលទៅដល់បន្ទាយរបស់រដ្ឋអ៊ីស្លាមក្នុងខេត្តអាន់បា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៧

កងទ័ពអ៊ីរ៉ាក់ប្រកាសថាកងទ័ពរបស់ខ្លួនបានមកដល់ព្រំប្រទល់នៃបន្ទាយរបស់រដ្ឋអ៊ីស្លាមស្ថិតនៅភាគខាងលិចខេត្តអាន់បា។ លោក Sabah al-Noa’man អ្នកនាំពាក្យកងកម្លាំងប្រឆាំងភេវរកម្មរបស់កងទ័ពបាននិយាយថាកងទ័ពបានមកដល់ទីតាំងរបស់ពួកអ៊ីស្លាមនៅជិតទីក្រុង Qaim មុនពេលចាប់ផ្តើមដំណាក់កាលនៃប្រតិបត្តិការចុងក្រោយនៃទីក្រុងនេះ។ កាល​ពីពេលថ្មីៗនេះ កងកម្លាំងអ៊ីរ៉ាក់បានផ្អាកការធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងរបស់ IS ដែលស្ថិតនៅក្នុងខេត្តអាន់បាដោយសារអាកាសធាតុមិនល្អ។ ក្រុមសកម្មប្រយុទ្ធ IS ជាច្រើននាក់ត្រូវគេរាយការណ៍ថាបានភៀសខ្លួនចេញពីទីក្រុង Qaim ឆ្ពោះទៅកាន់ទីក្រុង al-BuKamal ក្នុងប្រទេសស៊ីរីបន្ទាប់ពីពួកមេដឹកនាំជាច្រើននាក់បានរត់គេចខ្លួន ហើយខ្លះទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយយន្តហោះអ៊ីរ៉ាក់ និងយន្តហោះសម្ព័ន្ធមិត្តអាមេរិក។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haidar al-Abadi បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះអំពីការចាប់ផ្តើមប្រតិបត្តិការរំដោះទីក្រុង Qaim និងទីក្រុង Rawa។ សាររាប់រយពាន់បានទម្លាក់ចុះតាមយន្តហោះកាលពីថ្ងៃពុធសប្តាហ៍មុនទៅលើទីក្រុងចំនួន២ដើម្បីជូនដំណឹងដល់ជនស៊ីវិលឲ្យដឹងថាកងសន្តិសុខនឹងមកដល់ឆាប់ៗនេះ ហើយបានជំរុញឲ្យពួកគេនៅឲ្យឆ្ងាយពីសត្រូវ។ គួរបញ្ជាក់ថាទីក្រុងទាំង២ខាងលើនេះស្ថិតនៅក្រោមការកាន់កាប់ដោយក្រុមជ្រុលនិយមចាប់តាំងពីឆ្នាំ២០១៤នៅពេលដែលក្រុមនេះកាន់កាប់បានមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ ហើយបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here