ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៨នាក់ស្លាប់នៅក្នុងទីក្រុង Hawija

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៧

មេដឹកនាំប្រតិបត្តិការយោធានិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរដ្ឋអ៊ីស្លាម៨នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កាលពីថ្ងៃចន្ទនេះនៅក្នុងខេត្ត Kikruk។ លោក Fadhel Omran ប្រធានប្រតិបត្តិការខេត្ត Kirkuk បានប្រាប់សារព័ត៌មាន Alsumaria ថាកងសន្តិសុខបានសម្លាប់សមាជិក IS ចំនួន៨នាក់ដែលពាក់អាវកាក់ជាមួយខ្សែក្រវ៉ាត់គ្រាប់បែកលាក់ខ្លួននៅក្នុងទីក្រុង Hawija ភាគនិរតីខេត្ត Kirkuk។ លោកបាននិយាយថាកងសន្តិសុខក៏បានរត់ចូលទៅកាន់កន្លែងលាក់គ្រឿងផ្ទុះមួយដែលជាកម្មសិទ្ធិរបស់ក្រុម IS ស្ថិតនៅក្នុងភូមិ Akoula ផងដែរ។ គួរបញ្ជាក់ថារដ្ឋាភិបាលអ៊ីរ៉ាក់ប្រកាសថាបានកាន់កាប់ទីក្រុង Hawija ឡើងវិញពីពួកសកម្មប្រយុទ្ធ IS កាលពីដើមខែតុលានេះ។ យុទ្ធនាការមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់បានកាន់កាប់រាជធានីម៉ូស៊ូល ទីក្រុង Tal Afar ទីក្រុង Hawija និងទីក្រុង Annah ស្ថិតនៅភាគខាងលិចរបស់ខេត្ត Anbar ឡើងវិញចាប់តាំងពីខែតុលាឆ្នាំ២០១៦។ សព្វថ្ងៃនេះនៅតែមានវត្តមានរបស់សមាជិក IS ដែលកំពុងស្ថិតនៅក្នុងទីក្រុង Qaim និង ទីក្រុង Rawa របស់ខេត្ត Anbar តាមបណ្តោយព្រំដែនជាមួយប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here