ការបាញ់ប្រហារកើតឡើងនៅក្រៅទីស្នាក់ការគណបក្សសង្គមនិយម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ឧបទ្ទវហេតុបាញ់ប្រហារមួយកើតឡើងនៅខាងក្រៅទីស្នាក់ការកណ្តាលនៃគណបក្សសង្គមនិយម Pasok នៅកណ្តាលក្រុង Athens។ ការបាញ់ប្រហារនេះធ្វើឡើងដោយខ្មាន់កាំភ្លើងចំនួន២នាក់នៅជិតអគារមុនពេលមានការជជែកដេញដោលតាមបុស្តិ៍ទូរទស្សន៍រវាងបេក្ខជនមេដឹកនាំគណបក្សសង្គមនិយម។ ការបាញ់ប្រហារនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ។ មន្ត្រីប៉ូលិសម្នាក់និយាយថាមានមនុស្សប្រមាណជា៣០នាក់នៅក្នុងការិយាល័យកណ្តាលរបស់បក្ស ខណៈដែលមានការបាញ់ប្រហារកើតឡើងដែលបណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់៤ត្រូវគ្រាប់។ ក្រោយការបាញ់ប្រហារគេឃើញបុរសចំនួន២នាក់ចាកចេញពីកន្លែងកើតហេតុដោយជិះម៉ូតូ។ បើយោងតាមការបញ្ជាក់ពីមន្រ្តីប៉ូលិស ខ្មាន់កាំភ្លើងអាចកំណត់គោលដៅនៅខាងក្រៅអគារ មិនមែនកំណត់គោលដៅលើការប្រមូលផ្តុំគ្នារបស់សមាជិកគណបក្សនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here