Home សកម្មភាព សិស្សជនជាតិចិ...

សិស្សជនជាតិចិន៣នាក់រងរបួសនៅក្នុងការវាយប្រហារដោយរថយន្តនៅទីក្រុង Toulouse ប្រទេសបារាំង

2
SHARE

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៧

តាមសេចក្តីរាយការណ៍បានឲ្យដឹងថាអ្នកបើកបរម្នាក់បុករះទៅក្រុមអ្នកថ្មើរជើងមួយនៅជិតទីក្រុង Toulouse ប្រទេសបារាំងដោយបានធ្វើឱ្យសិស្សសាលាជនជាតិចិន៣នាក់រងរបួស។ យោងតាមសម្តីរបស់ប៉ូលិសបានឲ្យដឹងថាស្ត្រីអាយុ២៣ឆ្នាំម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយបុរស២នាក់ដែលមានអាយុ២២ឆ្នាំ និង២៣ឆ្នាំក៏រងរបួសផងដែរ។ ឧបទ្ទវហេតុនេះកើតឡើងនៅខាងក្រៅសាកលវិទ្យាល័យមួយនៅតំបន់ Blagnac។ លោក Pierre-Yves Couilleau ព្រះរាជអាជ្ញាទីក្រុង Toulouse និយាយថាអ្នកបើកបរអាយុ២៨ឆ្នាំនេះបានវាយប្រហារដោយចេតនាខណៈដែលក្រុមនិស្សិតឆ្លងកាត់ផ្លូវ។ គួរបញ្ជាក់ផងដែរថាជនរងគ្រោះជានិស្សិតនៅសាលាពាណិជ្ជកម្មអន្តរជាតិ ICD-Toulouse។ ក្រុមប៉ូលិសនិយាយថាជីវិតរបស់ស្ត្រីនេះមិនមានគ្រោះថ្នាក់ទេ។ ហើយអ្នកបើកបរត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីនោះផងដែរ។ ក្រុមប៉ូលិសបានបន្តនិយាយថាគាត់ក៏ធ្លាប់មានការផ្តន្ទាទោសតិចតួចមុនៗមួយចំនួនទាក់ទងនឹងគ្រឿងញៀនផងដែរ។ យោងតាមរបាយការណ៍ដែលគ្មានការបញ្ជាក់បានឲ្យដឹងថាគាត់មានប្រវត្តិជំងឺផ្លូវចិត្តរួមទាំងជម្ងឺវិកលចរិកផងដែរ។ កាសែត La Dépêche du Midi បានដកស្រង់សម្តីរបស់គាត់ប្រាប់ប៉ូលិសថាគាត់បានឮសំលេងប្រាប់គាត់ថា “ធ្វើឱ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់”។ ទទឹមនឹងនេះផងដែរលោក Couilleau បានទៅមើលកន្លែងកើតហេតុហើយបាននិយាយថាមិនមានការលើកឡើងថាឧប្បត្តិហេតុនោះជាអំពើភេរវកម្មនោះទេ។ លោកបានបន្តថាអ្វីដែលសំខាន់នៅក្នុងករណីនេះគឺទម្រង់នៃចិត្តសាស្ត្ររបស់មនុស្ស និងបុរសនោះបានរៀបចំផែនការនេះសម្រាប់មួយខែកន្លងមកហើយ ។ លោក Jean-Luc Mouden ចៅហ្វាយទីក្រុង Toulouse នៃប្រទេសបារាំងនិយាយថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការឈ្លានពានដល់និស្សិតនៅតំបន់ Blagnac៕