Home ព័ត៌មានអន្តរជាតិ គ្រាប់បែកធ្លា...

គ្រាប់បែកធ្លាក់ដូចទឹកភ្លៀង៖ ភរិយាក្រុម ISIS និងកុមារនិយាយអំពីជីវិតរស់នៅក្រោមការដឹកនាំដោយពួកអ៊ីស្លាម

2
SHARE

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

ស្ត្រី និងកុមារដែលរត់គេចខ្លួនពីរដ្ឋអ៊ីស្លាមចែករំលែករឿងរ៉ាវជាមួយសារពត៌មាន RT ដ៏គួរឱ្យរន្ធត់ពីអ្វីដែលពួកគេរស់នៅក្រោមការដឹកនាំរបស់ពួករដ្ឋអ៊ីស្លាមដូចជាការដាក់គុក និងការស៊ូទ្រាំយ៉ាងខ្លាំង។ អ្នកយកពត៌មានលោក Murad Gazdievរបស់ RT និយាយទៅកាន់ស្ត្រីនិយាយភាសារុស្ស៊ី១៩នាក់ និងកុមារ២៦នាក់ដែលរកឃើញនៅកំពង់ផែក្នុងទីក្រុង Latakia របស់ស៊ីរី។ ពួកគេរត់ភៀសខ្លួនពីគ្រប់ទិសទីទូទាំងប្រទេស ប៉ុន្តែភាគច្រើនមកពីទីក្រុងដែលកាន់កាប់ដោយរដ្ឋអ៊ីស្លាម (ISIS/ISIL)។ ពួកគេរត់គេចខ្លួននៅក្រោយពេលក្រុម IS ចុះខ្សោយនៅរដ្ឋធានី Raqqa, Deir ez-Zor និង Mayadin។ ពួកគេប្រាប់ RT ថាជនជាតិឃើដស៊ីរីជួយពួកគេរត់គេចខ្លួន ហើយទាក់ទងអាជ្ញាធររុស្ស៊ី។ ស្ត្រីជាច្រើនអះអាងថាពួកគេគ្រាន់តែធ្វើតាមប្តីភេរវកររបស់ពួកគេតាមផ្លូវអាក្រក់។ “តាំងពីដំបូងខ្ញុំចង់ចាកចេញពីប្រទេសស៊ីរី។ ប៉ុន្តែខ្ញុំមិនដឹងពីធ្វើដោយរបៀបណាទេ “ស្ត្រីម្នាក់ដែលមានកូនតូចម្នាក់ប្រាប់ RT ថា “បន្ទាប់មកខ្ញុំរត់ចេញពីស្វាមីរបស់ខ្ញុំ ហើយព្យាយាមទៅរកជនជាតិឃើដនៅរដ្ឋធានី Raqqa ឲ្យជួយខ្ញុំ។ ស្ត្រីម្នាក់ទៀតប្រាប់ RT ថានាងចង់រត់គេចពីរដ្ឋអ៊ីស្លាមជាមួយប្តីរបស់នាង តែមិនអាចទៅរួចទេព្រោះគាត់នៅតែស្ថិតក្រោមការគ្រប់គ្រង។ វាជារឿងគ្រោះថ្នាក់ក្នុងការគេចចេញដោយផ្ទាល់។ អស់រយៈពេលបីឬបួនខែការព្យាយាមរកផ្លូវចេញពីប្រទេសស៊ីរី។ ភរិយារបស់ក្រុម ISIS ម្នាក់ទៀតដែលធ្លាប់រស់នៅទីក្រុង Mayadin នៅភាគខាងកើតប្រទេសស៊ីរីមានការខកចិត្តយ៉ាងខ្លាំងជាមួយនឹងច្បាប់ការដឹកនាំនេះមិនមានអរិយធម៌សេដ្ឋកិច្ចណាត្រូវនិយាយទេ។ មានតែតុលាការអ៊ីស្លាមប៉ុណ្ណោះ ហើយប្រសិនបើអ្នកមានឋានៈខ្ពស់ពួកគេស្ថិតនៅខាងអ្នក បើមិនដូច្នោះទេអ្នកគ្មានអ្វីទេ។ “គ្រាប់បែកធ្លាក់មកដូចជាភ្លៀង”។ បន្ទាប់មកនាងបានចែករំលែកពីរឿងរ៉ាវរអាក់រអួលមួយអំពីអ្វីដែលនាងបានឆ្លងកាត់ “ខ្ញុំត្រូវគេកប់នៅក្រោមកម្ទេចថ្មបួនលើកជាមួយកូនរបស់ខ្ញុំ”៕