សាកសពពួក ISIS រាប់រយនាក់រក្សាទុកនៅក្នុងកន្លែងដាក់សពបណ្តោះអាសន្នមួយនៅប្រទេសលីប៊ីចាប់តាំងពីឆ្នាំ២០១៦

0

ប្រភពពត៌មានពីRTចេញផ្សាយថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

សាកសពពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់រយនាក់ត្រូវសម្លាប់ហើយរក្សាទុកនៅកន្លែងដាក់សពមួយកន្លែងនៅទីក្រុង Misrata ប្រទេសលីប៊ីតាំងពីខែធ្នូឆ្នាំមុនដើម្បីរង់ចាំការសម្រេចចិត្តលើជោគវាសនារបស់ពួកគេ។ សារពត៌មាន AFP បង្ហាញថាសាកសពប្រមាណជា៧០០រក្សាទុកនៅខាងក្នុងទូកុងទីនឺជាច្រើននៅក្រុង Misrata ក្នុងសីតុណ្ហភាពទាបគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការស្អុយ។ កន្លែងសាកសពមិនមានគេរកឃើញពេលសម្លាប់ក្រុមជីហាដតាំងពីខែធ្នូឆ្នាំ២០១៦ដែលពួកអ៊ីស្លាម (ISIS/ISIL) ត្រូវដេញពីតំបន់ឆ្នេរសមុទ្រ Sirte ដែលជាទីតាំងចុងក្រោយរបស់ពួកជីហាដនៅលីប៊ី។ សាកសពរក្សាទុកនៅក្នុងថង់ដែលមានលេខរៀងហើយរាងកាយនីមួយៗមានឯកសារគំរូ DNA ដឹងពីសញ្ជាតិរបស់ពួកគេ។ សាកសពភាគច្រើនគឺជាពួកក្រុមប្រយុទ្ធជនបរទេសចូលរួមជាមួយក្រុម IS ដែលគេធ្លាប់ជ្រើសរើសឲ្យធ្វើជាទាហានជើងគោកជាច្រើននាក់មកពីប្រទេសក្រីក្របំផុតពីអាហ្វ្រិក។ លោក Tuwaileb និយាយថាឯកសារសាកសពត្រូវបញ្ជូនទៅការិយាល័យរដ្ឋអាជ្ញានៅក្នុងក្រុងទ្រីប៉ូលីដើម្បីសម្រេចថាសាកសពទាំងនោះនឹងត្រូវកប់។ សាកសពភាគច្រើនគឺជាជនជាតិទុយនីស៊ី អេហ្ស៊ីប ស៊ូដង់ និងប្រជាជនលីប៊ីមួយចំនួន ប៉ុន្ដែរហូតមកដល់ពេលនេះមិនមានគ្រួសារណាអាចទាមទារយកពួកគេទេ។ កន្លែងដាក់សពនេះជាបណ្តោះអាសន្នតម្រូវការបន្ទាន់ត្រូវមានឧបករណ៍ចាំបាច់ដើម្បីរក្សាទុក និងកំណត់អត្តសញ្ញាណសាកសពមានតង់២ដែលបម្រើជាបន្ទប់ពិសោធន៍។ លោក Tuwaileb បន្ថែមថាក្រុមជីហាដចំនួនពី១,៥០០ទៅ២,០០០នាក់ត្រូវកប់នៅក្នុងទីក្រុង Sirte ប៉ុន្តែសាកសពកំពុងខូចខាតខ្លះៗរាលដាលបង្កឱ្យមានការភ័យខ្លាចពីជំងឺរាតត្បាតអ្នកស្រុក។ “យើងមិនមានទូរក្សាសាកសពគ្រប់គ្រាន់ឬយើងនឹងជីកសាកសពទាំងអស់នោះចេញ”។ លោកបន្ថែមថាត្រូវខ្ចីទូពីក្រុមហ៊ុនឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here