កងកំលាំងអ៊ីរ៉ាក់សម្លាប់ និងចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម១២នាក់នៅក្នុងរដ្ឋធានីម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

មេបញ្ជាការខេត្ត Nineveh និយាយកាលពីថ្ងៃអង្គារនេះថាកងទ័ពអ៊ីរ៉ាក់សម្លាប់ និងចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១២នាក់នៅភាគពាយព្យរដ្ឋធានីម៉ូស៊ូល។ សារព័ត៌មាន Baghdad Today បានដកស្រង់សម្តីរបស់លោក Emad al-Bayati ប្រធានប្រព័ន្ធផ្សព្វផ្សាយយោធារបស់ខេត្ត Nineveh ដែលបាននិយាយថាកងសន្តិសុខព្រំដែនដែលចូលរួមជាមួយពួកសកម្មប្រយុទ្ធនៅតំបន់ព្រំដែន Yaaribi ៧នាក់ត្រូវបានសម្លាប់ និងចាប់ខ្លួន៥នាក់ផ្សេងទៀតបន្ទាប់ពីធ្វើការវាយឆ្មក់។ លោកបានបន្ថែមថាកងទ័ពបានរឹបអូសយកអាវុធរបស់ពួកសកម្មប្រយុទ្ធ និងធ្វើការចាប់ខ្លួនម្នាក់ដើម្បីសួរចម្លើយ។ កងទ័ពអ៊ីរ៉ាក់ដែលគាំទ្រដោយក្រុ​មចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានកាន់កាប់រដ្ឋធានីម៉ូស៊ូលពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីដើមខែកក្កដានេះដោយបានបញ្ចប់ប្រតិបត្តិការនេះប្រើពេលជាង៨ខែ។ ចាប់តាំងពីពេលនោះមកកងកំលាំងសន្ដិសុខបានខិតខំប្រឹងប្រែងបោសសំអាតទីក្រុងដែលមានវត្តមានក្រុម IS ដែលនៅសេសសល់ និងពួកសកម្មប្រយុទ្ធដែលធ្វើការវាយប្រហារម្តងម្កាល។ រដ្ឋធានីម៉ូស៊ូលជាកន្លែងដើមកំណើតរបស់រដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋរបស់ពួកគេនៅពេលដែលស្ថាបនិកក្រុមនេះឈ្មោះ Abu Bakr Al-Baghdadi បានប្រកាសការបង្កើតរដ្ឋរបស់ខ្លួននៅក្នុងពិធីបុណ្យសាសនាដ៏ល្បីមួយចេញពីវិហារអ៊ីស្លាម Grand Nuriនៃរាជធានីម៉ូស៊ូល។ កងកម្លាំងអ៊ីរ៉ាក់បច្ចុប្បន្នកំពុងធ្វើការរឹបអូសទីតាំងចុងក្រោយរបស់ក្រុមនេះដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ត្រឡប់មកកាន់កាប់ឡើងវិញគឺទីក្រុង Rawa ដែលស្ថិតនៅភាគខាងលិចខេត្តអាន់បាដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសស៊ីរី។ រហូតមកដល់ពេលនេះសង្រ្គាមប្រឆាំងនឹងរដ្ឋាភិបាលបានធ្វើអោយប្រជាជនយ៉ាងហោចណាស់៥លាននាក់ផ្លាស់ទីលំនៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here