Home ព័ត៌មានអន្តរជាតិ បំផ្ទុះគ្រាប់...

បំផ្ទុះគ្រាប់បែកអត្តឃាត២នាក់សម្លាប់មនុស្ស៦នាក់នៅ Aden

2
SHARE

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់បំផ្ទុះរថយន្តផ្ទុកគ្រឿងផ្ទុះនៅភាគខាងត្បូងទីក្រុង Aden ប្រទេសយេម៉ែននៅថ្ងៃអង្គារ។ ការបំផ្ទុះនេះសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់នេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters។ យោងតាមរបាយការណ៍បញ្ជាក់ឱ្យដឹងថាមនុស្សរាប់សិបនាក់រួមទាំងជនស៊ីវិលរងរបួសពីការវាយប្រហារនេះ។ ពាក់ព័ន្ធនឹងករណីវាយប្រហារនេះពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ សាក្សីប្រាប់ឲ្យដឹងថាការបំផ្ទុះដ៏ធំនេះបំផ្លាញអាគារមួយ និងបំផ្លាញបង្អួចអគារផ្សេងៗជាច្រើនទៀតស្រុក al-Mansoura នៅភាគខាងជើង Aden៕