ជនសង្ស័យ២៩នាក់ជាប់ឃុំឃាំងនៅអេហ្ស៊ីបពាក់ព័ន្ធការចោទប្រកាន់ពីបទចារកម្មនៅប្រទេសទួរគី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៧

ព្រះរាជអាជ្ញាសាធារណៈរបស់ប្រទេសអេហ្ស៊ីបបញ្ជាឱ្យឃុំឃាំងមនុស្សចំនួន២៩នាក់ដែលជាប់សង្ស័យជាចារកម្ម និងជាអ្នកចូលរួមជាមួយអង្គភាពភេរវកម្មនេះបើយោងតាមប្រភពភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់របាយការណ៍ព័ត៌មានរដ្ឋ MENA។ ការស៊ើបអង្កេតសម្ងាត់ទូរទៅបង្ហាញថាគេតាមដានក្រុមនេះពេលពួកគេហៅទូរស័ព្ទ និងបញ្ជូនព័ត៌មានទៅឱ្យទីភ្នាក់ងារសម្ងាត់ទួរគី។ សកម្មភាពនេះជាផ្នែកមួយនៃការរៀបផែនការដើម្បីនាំបងប្អូនម៉ូស្លីមត្រឡប់ទៅកាន់អំណាចនៅអេហ្ស៊ីបវិញនេះបើតាមប្រភពពី MENA។ ជនសង្ស័យមានសញ្ជាតិមិនច្បាស់លាស់មួយចំនួនក៏ជាប់ចោទពីបទជួញដូររូបិយប័ណ្ណដោយគ្មានអាជ្ញាប័ណ្ណផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here