ប្រទេសអ៊ីរ៉ាក់ចាប់ផ្តើមប្រតិបត្តិការបណ្តេញក្រុមឧទ្ទាម ISIS ពីវាលខ្សាច់ជាប់ព្រំដែនប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

នៅថ្ងៃព្រហស្បតិ៍កងកម្លាំងអ៊ីរ៉ាក់ចាប់ផ្តើមធ្វើប្រតិបត្តិការបណ្តេញក្រុមឧទ្ទាមចេញពីវាលខ្សាច់នៅក្នុងរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ជាប់ព្រំដែនប្រទេសស៊ីរី។ មន្រ្តីយោធានិយាយថាប្រតិបត្តិការនេះជាយុទ្ធនាការចុងក្រោយក្នុងការសំអាតក្រុមឧទ្ទាមអ៊ីស្លាម។ កងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងចលនាប្រជាជនស៊ីអ៊ីតចូលរួមយុទ្ធនាការប្រឆាំងនឹងក្រុមឧទ្ទាមដែលកំពុងលាក់ខ្លួននៅក្នុងតំបន់ព្រំដែន។ គោលបំណងនៃការធ្វើប្រតិបត្តិការនេះគឺដើម្បីការពារមិនឲ្យក្រុម IS ដែលនៅសេសសល់ចូលទៅរស់នៅក្នុងតំបន់វាលខ្សាច់ និងប្រើប្រាស់តំបន់នោះជាមូលដ្ឋានសម្រាប់ការវាយប្រហារនៅថ្ងៃមុខនេះបើយោងតាមប្រភពព័ត៌មានពីវរសេនីយ៍ឯក Salah Kareem៕

LEAVE A REPLY

Please enter your comment!
Please enter your name here