ប្រទេសភូមាចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសបង់ក្លាដែសដើម្បីទទួលជនជាតិរ៉ូហ៊ីងយ៉ាមកវិញ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រទេសភូមា និងប្រទេសបង់ក្លាដែសចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៅថ្ងៃព្រហស្បតិ៍នេះ។ អនុស្សរណៈយោគយល់នេះធ្វើឡើងដើម្បីការវិលត្រលប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ដែលភៀសខ្លួនទៅកាន់ប្រទេសជិតខាង បន្ទាប់ពីពួកគេភៀសខ្លួនចេញពីការបង្ក្រាបរបស់កងទ័ពភូមា។ លោក Myint Kyaing លេខាធិការអចិន្រ្តៃយ៍នៅក្រសួងការងារអន្តោប្រវេសន៍ និងប្រជាជនភូមានិយាយថាពួកគេត្រៀមខ្លួនរួចរាល់ដើម្បីទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាឲ្យត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបានក្រោយពី
ប្រទេសបង់ក្លាដេសផ្ញើរទម្រង់បែបបទមកវិញ។ ទម្រង់បែបបទសំដៅដល់ការចុះបញ្ជីឈ្មោះជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដោយត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេមុនពេលធ្វើមាតុភូមិនិវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here