ក្រុងអង់ការ៉ានឹងឃុំខ្លួនជនសង្ស័យ៩៩នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

នៅថ្ងៃព្រហស្បតិ៍អាជ្ញាធរប្រទេសទួរគីចេញដីកាឃុំខ្លួនជនសង្ស័យ៩៩នាក់ដោយក្នុងនោះមានទាំងវេជ្ជបណ្ឌិត និងមេធាវី។ ក្រោយពីទទួលបានដីការចាប់ខ្លួនមកទល់ពេលនេះអាជ្ញាធរចាប់ឃុំខ្លួនជនសង្ស័យឃុំបានចំនួន៧៨នាក់ហើយ។ ទង្វើនេះគឺជាផ្នែកមួយនៃការបង្ក្រាបកាន់តែធំធេងគិតចាប់តាំងពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យនៅឆ្នាំមុន។ គេជឿថាជនសង្ស័យប្រើកម្មវិធី ByLock ដែលជាកម្មវិធីផ្ញើសារអ៊ីនគ្រីប។ រដ្ឋាភិបាលអះអាងថាកម្មវិធីនោះជាបណ្តាញទំនាក់ទំនងរបស់បព្វជិត Fethullah Gulen។ ទាក់ទងទៅនឹងការ ចោទប្រកាន់បព្វជិតរូបនេះបដិសេធថាខ្លួនមិនបានចូលរួមធ្វើរដ្ឋប្រហារនៅខែកក្កដាឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here