យោធារុស្ស៊ីកាត់បន្ថយកម្លាំងនៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រមុខអគ្គលេខាធិការរុស្ស៊ីមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថាកងកម្លាំងយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីអាចនឹងត្រូវកាត់បន្ថយ។ លោក Valery Gerasimov ឆ្លើយសំណួរអ្នកយកព័ត៌មានថានឹងអាចមានការកាត់បន្ថយកម្លាំងនៅប្រទេសស៊ីរី។ ទោះជាយ៉ាងណាក៏លោកមិនផ្តល់ព័ត៌មានលម្អិតអំពីការកាត់បន្ថយកម្លាំងទ័ពនោះទេ។ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន មានប្រសាសន៍នៅថ្ងៃពុធថាដំណាក់កាលថ្មីមួយទៀតត្រូវធ្វើឡើងនៅក្នុងប្រទេសស៊ីរីដែលវាអាចជាកត្តានាំឲ្យមានការផ្លាស់ប្តូរក្នុងការរកដំណោះស្រាយបញ្ហានយោបាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here