យន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់រុស្ស៊ីវាយប្រហារគោលដៅលើក្រុមឧទ្ទាម ISIS ក្នុងតំបន់ Deir ez-Zor ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

នៅថ្ងៃព្រហស្បតិ៍មន្រ្តីក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ឲ្យដឹងថាយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់ប្រទេសរុស្ស៊ី Tu-22M3 វាយប្រហារគោលដៅក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS) ក្នុងខេត្ត Deir ez-Zor។ យន្តហោះទម្លាក់គ្រាប់បែក SU-24 គាំទ្រកងទ័ពរដ្ឋាភិបាលស៊ីរីក្នុងការវាយលុកលើទីតាំងរបស់ IS នៅភាគខាងកើតប្រទេស នេះបើយោងតាមសេចក្តីរាយការណ៍សារព័ត៌មាន TASS។ យន្តហោះនេះហោះចេញពីអាកាសយានដ្ឋាននៅក្នុងប្រទេសរុស្ស៊ីនៅរយៈចម្ងាយជាង២០០០គីឡូម៉ែត្រដើម្បីវាយប្រហារលើបន្ទាយភេរវករនៅក្នុងតំបន់ Al-Katia។ យន្តហោះទម្លាក់គ្រាប់បែក SU-24 ជួយវាយប្រហារនៅទីតាំងវាលបន្ទាប់បន្សំ។ យន្តហោះចម្បាំង Su-30SM និង Su-35S មានមូលដ្ឋាននៅ Khmeimim ជួយវាយប្រហារតាមក្រោយយន្តហោះ SU-24៕

LEAVE A REPLY

Please enter your comment!
Please enter your name here