ប្រទេសហ្សកហ្ស៊ី៖ អគ្គីភ័យបានវាយប្រហារសណ្ឋាគារមួយនៅរមណីយដ្ឋាន Batumi

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧

តាមសេចក្តីរាយការណ៍បានឲ្យដឹងថាយ៉ាងហោចណាស់មនុស្ស១២នាក់ស្លាប់នៅពេលអគ្គីភ័យដែលវាយប្រហារសណ្ឋាគារមួយនៅរមណីយដ្ឋាន Batumi នៅសមុទ្រខ្មៅប្រទេសហ្សកហ្ស៊ី។ យោងតាមសម្តីរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលប្រចាំតំបន់លោក Zaal Mikeladze បាននិយាយថាជនរងគ្រោះទាំងអស់ស្លាប់ដោយសារការស្រូបផ្សែងនៅសណ្ឋាគារ Leogrand ដែលមានកម្ពស់២២ជាន់។ លោកបន្ថែមថាមនុស្ស១០នាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលភាគច្រើនមកពីការជក់បារី។ សូមបញ្ជាក់ថាមូលហេតុនៃអគ្គីភ័យនៅមិនដឹងច្បាស់នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ហ្សកហ្ស៊ីបានរាយការណ៍ថាមនុស្សជាង១០០នាក់ត្រូវបានជម្លៀសចេញពីសណ្ឋាគារ។ ជាមួយនេះផងដែរអ្នកនាំពាក្យរបស់សាកលវិទ្យាល័យគ្លីនិកនៅ Batumi បាននិយាយថាក្នុងចំណោមអ្នកដែលគេព្យាបាលគឺមានជនជាតិទួរគី និងជនជាតិអ៊ីស្រាអែល៣នាក់។ ទទឹមនឹងនេះក្រសួងមហាផ្ទៃប្រចាំតំបន់បាននិយាយថា ម៉ាស៊ីនភ្លើងចំនួន១៦គ្រឿង និងអ្នកពន្លត់អគ្គីភ័យ១០០នាក់ត្រូវបានដាក់ពង្រាយ នៅកន្លែងកើតហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here