ប្រទេសអេហ្ស៊ីបតាមប្រមាញ់ជនដែលនៅក្រោយការវាយប្រហារព្រះវិហារអ៊ីស្លាមដែលសម្លាប់មនុស្សយ៉ាងហោចណាស់២៣៥នាក់នោះ

0

ប្រភពព័ត៌មានពី CNN ចុះផ្សាយថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រភពព័ត៌មានពីយោធាបានឲ្យដឹងថាយោធាប្រទេសអេហ្ស៊ីបចាប់ផ្តើមតាមប្រមាញ់រកជនដែលនៅពីក្រោយការវាយប្រហារមកលើវិហារអ៊ីស្លាម Sufi នៅភាគខាងជើងក្រុងស៊ីណាយដែលសម្លាប់មនុស្សយ៉ាងហោចណាស់២៣៥នាក់ ដែលនេះជាការវាយប្រហារភេវរកម្មដ៏អាក្រក់បំផុតនៅក្នុងប្រទេស។ លោកប្រធានាធិបតី Abdel Fattah el-Sisi ប្តេជ្ញាឆ្លើយតបនឹងធ្វើការយ៉ាងសកម្មចំពោះការវាយប្រហារមកលើវិហារអ៊ីស្លាមនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រទេសអេហ្ស៊ីបរាយការណ៍ថាមានមនុស្សប្រមាណជា១០៩នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនេះ។ គួរបញ្ជាក់ផងដែរថាមិនទាន់មាននរណាម្នាក់ចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here