ជនជាតិប៉ាគីស្ថានកាន់សាសនាអ៊ីស្លាមដែលរងការចោទប្រកាន់ក្នុងការវាយប្រហារឆ្នាំ២០០៨នៅទីក្រុង Mumbai ត្រូវដោះលែងពីការរស់នៅខុសច្បាប់

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

ជនជាតិប៉ាគីស្ថានកាន់សាសនាអ៊ីស្លាមលោក Hafiz Saeed ដែលគេរកឃើញថាជាមេក្លោងនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុឥណ្ឌានៅទីក្រុង Mumbai ដែលសម្លាប់មនុស្ស១៦៦នាក់ត្រូវដោះលែងពីការរស់នៅខុសច្បាប់។ លោក Nadeem Awan អ្នកនាំពាក្យអង្គការសប្បុរសធម៌អ៊ីស្លាមលោក Jamaat-ud-Dawa ប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រថា “គាត់មានសេរីភាពហើយយើងសប្បាយចិត្ត សូមអរគុណព្រះដែលមិនមានការរឹតបន្តឹងទៀតឡើយ”។ លោក Saeed ត្រូវគេចាប់ខ្លួនចាប់តាំងពីខែមករាបន្ទាប់ពីរស់នៅដោយសេរីនៅក្នុងប្រទេសប៉ាគីស្ថានអស់ជាច្រើនឆ្នាំមកហើយ។ គាត់តែងតែបដិសេធថាគាត់មិនជាប់ពាក់ព័ន្ធអ្វីក្នុងការវាយប្រហារនៅទីក្រុង Mumbai នោះទេ។ តុលាការកាលពីថ្ងៃពុធនេះបញ្ជាឱ្យបញ្ចប់ការចោទប្រកាន់ និងត្រូវដោះលែងពីការរស់នៅខុសច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here