មន្ទីរបញ្ចកោណអាចទទួលស្គាល់ជាផ្លូវការថាមានទាហានអាមេរិក២,០០០នាក់នៅក្នុងប្រទេសស៊ីរី

0

ប្រភពពត៌មានពី RT ចេញផ្សាយទី ២៥​ ខែ វិច្ឆិកា​ ឆ្នាំ២០១៧

មន្រ្តីអាមេរិកប្រាប់សារពត៌មានរ៉យទ័រថាមន្ទីរបញ្ចកោណអាចបង្ហាញចំនួនពិតប្រាកដនៃកងទ័ពរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ បច្ចុប្បន្នចំនួនផ្លូវការមានប្រមាណជា៥០០នាក់ ប៉ុន្ដែតួលេខពិតប្រាកដត្រូវគេរាយការណ៍ថាមានប្រមាណជា២,០០០នាក់។ មន្ដ្រីអាមេរិក២រូបនិយាយក្នុងភាពអនាមិកកាលពីថ្ងៃសុក្រថាក្រសួងការពារជាតិអាមេរិកគ្រោងនឹងប្រកាសនៅថ្ងៃចន្ទថាទាហានអាមេរិកប្រមាណជា២,០០០នាក់ដាក់ពង្រាយនៅស៊ីរី។ សហរដ្ឋអាមេរិកបដិសេធជាបន្តបន្ទាប់ក្នុងការទទួលស្គាល់ចំនួនកងទ័ពនិង “ទីប្រឹក្សាយោធា” ដែលប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធប្រជាធិបតេយ្យស៊ីរីហៅកាត់ថា (SDF)នៅក្នុងប្រទេសស៊ីរី។ ក្នុងរយៈពេលកាន់ដំណែងជាប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា យោធាអាមេរិកប្រកាសជាទៀងទាត់នូវការដាក់ពង្រាយកងទ័ពបរទេស ប៉ុន្តែរដ្ឋបាលលោក ត្រាំ មិនបង្ហាញពីព័ត៌មានប្រតិបត្ដិការ។ គោលនយោបាយនេះផ្លាស់ប្តូរនៅនិទាឃរដូវដើម្បីរក្សា “ភាពភ្ញាក់ផ្អើល” ប្រឆាំងនឹងក្រុមភេរវករ ISIS/ISIL នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Eric និយាយថា “ដើម្បីរក្សាយុទ្ធសាស្ដ្រជោគជ័យដែលធានាសុវត្ថិភាពប្រតិបត្តិការ និងការពារកម្លាំងសម្ព័ន្ធនឹងមិនប្រកាសបញ្ជាក់ព័ត៌មានអំពីសមត្ថភាពកងកម្លាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here