ប៉ូលិស៖ ជនភៀសខ្លួនទាំងអស់ត្រូវជម្លៀសចេញពីជំរំ PNG នៅអូស្រ្ដាលីទៅកាន់ជំរំថ្មី

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប៉ូលិស Papua New Guinea ចាប់ផ្តើមជម្លៀសមនុស្សក្នុងកន្លែងឃុំខ្លួនរបស់ប្រទេសអូស្រ្តាលីដែលជាកន្លែងជនភៀសខ្លួនរាប់រយនាក់ជាប់នៅក្នុងនេះ។ ប្រតិបត្ដិការរបស់ប៉ូលិសចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ហើយមនុស្សប្រុសចំនួន៥០នាក់ត្រូវបានយកចេញពីមន្ទីរឃុំឃាំងនេះ ហើយសកម្មភាពនេះបន្តនៅព្រឹកថ្ងៃសុក្រដោយមានការជម្លៀសមនុស្ស៣២០នាក់ផងដែរ។ ប្រធានស្នងការប៉ូលិស Papua New Guinea លោក Dominic Kakas ប្រាប់សារព័ត៌មាន AFP ថា “ចន្លោះម៉ោង៩ និង ១០នាទីព្រឹកនេះពួកគេទាំងអស់សុទ្ធតែផ្លាស់ប្តូរកន្លែងហើយ”។ ជំរុំ Manus មានទីតាំងនៅលើមូលដ្ឋានកងទ័ពជើងទឹក PNG។ វីដេអូ និងរូបថតជាច្រើនបង្ហោះដោយជនភៀសខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថាប៉ូលិសស្លៀកពាក់ឯកសណ្ឋានចាប់អ្នកជាប់ឃុំ និងអូសចូលក្នុងរថយន្តក្រុងដើម្បីជម្លៀសទៅកាន់កន្លែងឃុំខ្លួន Manus។ ប៉ូលិសចូលរួមក្នុងប្រតិបត្តិការនេះត្រូវគេដាក់ឈ្មោះថា “Helpim Friends” ប្តេជ្ញាចិត្តមិនប្រើប្រាស់កម្លាំងទៅលើជនភៀសខ្លួននោះទេ។ គួរបញ្ជាក់ផងដែរថា ជនភៀសខ្លួនទាំងនោះបដិសេធមិនចាកចេញពីជំរំនេះទេចាប់តាំងពីប្រទេសអូស្រ្តាលីប្រកាសថាខ្លួននឹងបិទជំរំនេះនៅថ្ងៃទី៣១ ខែតុលា។ ការផ្គត់ផ្គង់ស្បៀងអាហារ និងអគ្គិសនីត្រូវបិទក្នុងបំណងដើម្បីដេញជនភៀសខ្លួនទាំងនោះទៅកន្លែងថ្មី។ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្រ្តាលីលោក Peter Dutton ស្វាគមន៍ចំពោះដំណឹងនេះ។ លោកទទូចផងដែរថាទីតាំងផ្សេងនេះអាចរស់នៅបានទោះបីជាអ្នកជាប់ឃុំ និងក្រុមសិទ្ធិមនុស្សរាប់បញ្ចូលទាំង UNHCR និយាយថាជំរំថ្មីមិនទាន់ត្រៀមខ្លួនដើម្បីទទួលយកជនភៀសខ្លួននៅឡើយទេ។ ពួកគេក៏បានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពប្រជាជនក្នុងតំបន់ដែលបង្ហាញពីភាពស្អប់ខ្ពើម។ លោក Amy Frew មេធាវីនៅមជ្ឈមណ្ឌលច្បាប់សិទិ្ធមនុស្សមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីនិយាយកាលពីថ្ងៃសុក្រថា “បុរសទាំងនេះភ័យខ្លាចពួកគេអស់កម្លាំង ហើយពួកគេអស់សង្ឃឹម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here