យន្តហោះទម្លាក់គ្រាប់បែក B-1B របស់អាមេរិកហោះបង្ហាញពីកម្លាំងឆ្លងកាត់ឧបទ្វីបកូរ៉េ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី 0៦​ ខែ ធ្នូ​ ឆ្នាំ២០១៧

ទីភ្នាក់ងារ Yonhap និយាយថាយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer និងយន្តហោះបំបាំងកាយ F-22 Raptor អមដំណើរដោយយន្តហោះយោធាកូរ៉េខាងត្បូងធ្វើសមយុទ្ធទម្លាក់គ្រាប់បែកនៅប្រទេសកូរ៉េខាងត្បូងខណៈមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបនេះ។ សមយុទ្ធអាកាសនេះគឺជាផ្នែកមួយនៃសមយុទ្ធ Vigilant Ace ១៨​ ដែលមិនធ្លាប់មានពីមុនមកចាប់ផ្តើមកាលពីថ្ងៃចន្ទ។ សមយុទ្ធអាមេរិក និងកូរ៉េខាងត្បូងធ្វើឡើងមានយន្តហោះចម្បាំងរាប់រយគ្រឿងគោលបំណងវាយប្រហារលើនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងសេណារីយ៉ូសង្រ្គាមខុសៗគ្នាប៉ុន្តែមានលក្ខណៈសណ្ឋានជាការការពារ។ សេចក្តីរាយការណ៍ពី Yonhap ដកស្រង់សម្តីនាយសេនាធិការចំរុះកាលពីថ្ងៃពុធកងកំលាំងទ័ពអាកាសអាមេរិកបញ្ជូនយន្ដហោះចម្បាំង F-22 Raptor យន្តហោះ F-35 មួយចំនួន និងយន្តហោះចម្បាំង F-16 ដើម្បីចូលរួមសមយុទ្ធរួមគ្នានៅទីតាំង Pilsung ក្នុងខេត្ត Gangwon។ ក្រុងសេអ៊ូលក៏បញ្ជូនយន្តហោះ F-15Ks និង KF-16s ទៅចូលរួមកងអនុសេនាធំអាម៉េរិក។ ចំនួនសរុបយន្តហោះចម្បាំងចូលរួមនៅក្នុងសមយុទ្ធនេះមិនត្រូវបង្ហាញសំរាប់យន្តហោះ B-1B អាចមានចំនួនច្រើនជាងមួយ។ ជាធម្មតាទីក្រុងវ៉ាស៊ីនតោនបញ្ជូនយន្តហោះ B-1B ចំនួន២គ្រឿងទៅតំបន់នេះ។ យន្តហោះ B-1B អាចចាត់ទុកថាជា “ឆ្អឹង” គឺជាអ្នកទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុនធ្ងន់ដែលប្រើដោយកងអាកាសអាមេរិក។ វាអាចផ្តល់នូវគ្រាប់បែកទំនាញមិនមានភាពជាក់លាក់ជាមួយនឹងល្បឿនអតិបរមា១,៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងទម្ងន់រហូតដល់២១៦,០០០គីឡូក្រាម។ បើតាមទូរទស្សន៍ NBC ថាយន្តហោះទម្លាក់គ្រាប់បែកនេះត្រូវគេដាក់ពង្រាយនៅក្នុងប្រតិបត្តិការប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០០១។ យ៉ាងហោចណាស់យន្តហោះចម្បាំង៦គ្រឿងត្រូវដាក់ពង្រាយនៅមូលដ្ឋានទ័ពអាមេរិកនៅកោះ Guam ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក និងទីក្រុងវ៉ាស៊ីនតោនអាចប្រើពួកគេដើម្បីវាយប្រហារលើទីតាំងមីស៊ីលរបស់កូរ៉េខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here