កងយោធាអ៊ីស្រាអែលនិយាយថាពួកគេរារាំងរ៉ូកែត២គ្រាប់បាញ់ចេញពីតំបន់ Gaza Strip

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧

កងយោធាអ៊ីស្រាអែលទទួលជោគជ័យក្នុងការរារាំងគ្រាប់រ៉ូកែតចំនួន២គ្រាប់ដែលបាញ់សំដៅមកអ៊ីស្រាអែល។ កងកម្លាំងការពាររបស់ខ្លួនថាការវាយប្រហារនេះចាប់ផ្តើមចេញពីតំបន់ Gaza Strip។ អ្នកនាំពាក្យរបស់ IDF និយាយនៅលើប្រព័ន្ទផ្សព្វផ្សាយ Twitter ថារ៉ូកែតនេះស្ទាក់ចាប់ដោយកងទ័ពអាកាសរបស់អ៊ីស្រាអែល។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាស៊ីរ៉ែនព្រមានការបាញ់នៅតាមតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលនៅជិតតំបន់ Gaza Strip។ កាលពីថ្ងៃអង្គារប្រទេសអ៊ីស្រាអែលនិយាយថាកងកម្លាំងអាកាសតម្រង់ទៅលើបរិវេណយោធាហាម៉ាសនៅភាគខាងត្បូង Gaza Strip ដើម្បីឆ្លើយតបចំពោះការវាយប្រហាររ៉ូកែតមួយទៀតពីតំបន់នោះ។ មីស៊ីលប្រមាណជា១០គ្រាប់បាញ់នៅអ៊ីស្រាអែលក្នុងប៉ុន្មានថ្ងៃកន្លងមកនេះដោយសារភាពតានតឹងកើនឡើងនៅក្នុងតំបន់បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនទទួលស្គាល់ក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែល។ ខណៈនេះលោក ដូណាល់ ត្រាំ ត្រូវអន្តរជាតិរិះគន់ថាបង្កឲ្យមានគ្រោះថ្នាក់ដល់ការផ្សះផ្សាសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប៉ាឡេស្ទីនអំពាវនាវឱ្យ “ក្រោកឈរឡើងតស៊ូរហូតដល់ការរំដោះក្រុងយេរូសាឡឹមនិងប៉ាឡេស្ទីនទាំងអស់”៕

Gaza Strip 15-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here