មនុស្សស្លាប់១៣នាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៧

ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយកើតឡើងក្នុងប្រទេសសូម៉ាលីដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតធ្វើការបំផ្ទុះនៅជំរំហ្វឹកហាត់របស់ប៉ូលិសនៅក្នុងរាជធានីសូម៉ាលី។ ការបំផ្ទុះនេះសម្លាប់មនុស្ស១៣នាក់ និងបង្ករឲ្យមនុស្ស១៥នាក់រងរបួស។ អ្នកវាយប្រហារស្លៀកឯកសណ្ឋានប៉ូលិស និងពាក់គ្រឿងផ្ទុះជាប់ខ្លួននៅពេលគាត់បន្លំខ្លួនចូលជាមួយប៉ូលិសនេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់សម្តីមន្ត្រីពេទ្យ។ ក្រុមសកម្មប្រយុទ្ធ Al-Shabaab ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

Somalia 15-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here