កម្លាំងសន្តិសុខរុស្ស៊ីសម្លាប់ជនប្រដាប់អាវុធ៣នាក់នៅខេត្ត Dagestan

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៧

កម្លាំងសន្តិសុខរុស្ស៊ីបង្ក្រាបមនុស្សចំនួន៣នាក់នៅភូមិ Gubden ភាគខាងត្បូងខេត្ត Dagestan នេះបើយោងតាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម (NAC)។ បុរសទាំងបីនាក់ប្រដាប់ដោយអាវុធលាក់ខ្លួនក្នុងអគារមួយ ហើយពួកគេបាញ់ទប់ទល់នឹងក្រុមអ្នកអនុវត្តច្បាប់។ មនុស្សម្នាក់ក្នុងចំនោមភេរវករទាំងអស់គេស្គាល់ថាជាមេដឹកនាំក្រុមខ្សាច់លោក Aligadzhi Khamutaev។ លោក Aligadzhi Khamutaev ចង់សម្លាប់មនុស្ស៨នាក់ និងវាយប្រហារលើប៉ូលិស។ NAC និយាយថានៅកន្លែងដែលភេរវករលាក់ខ្លួនគេឃើញមានអាវុធដូចជាកាំភ្លើង គ្រាប់បែក និងរំសេវ។ ព័ត៌មានបន្ថែមថាមិនមានជនស៊ីវិលឬបុគ្គលិកសន្តិសុខរងរបួសក្នុងអំឡុងពេលមានប្រតិបត្តិការបង្ក្រាបនោះទេ៕

Russian 18-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here