កងទ័ពអ៊ីរ៉ាក់សម្លាប់ភេរវករ៨នាក់នៅចន្លោះព្រំដែនខេត្ត Diyala និងខេត្ត Salahuddin

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៧

មន្រ្តីម្នាក់និយាយថាកងកម្លាំងអ៊ីរ៉ាក់បានសម្លាប់ក្រុមភេរវករ៨នាក់ និងបានបំផ្លាញកន្លែងលាក់ខ្លួនចំនួន៤កន្លែងរបស់រដ្ឋអ៊ីស្លាមអំឡុងពេលប្រតិបត្តិការយោធាដើម្បីតាមចាប់ពួកសកម្មប្រយុទ្ធ IS ដែលនៅសេសសល់ស្ថិតនៅក្នុងតំបន់រវាងព្រំដែនខេត្ត Diyala និងខេត្ត Salahuddin។ នៅក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយសារព័ត៌មាន Baghdad Today កាលពីថ្ងៃអាទិត្យនេះលោក Sadeq al-Husseini ប្រធានគណៈកម្មាធិការសន្តិសុខរបស់ក្រុមប្រឹក្សាខេត្ត Diyala បាននិយាយថាកងទ័ពរួមមកពីបញ្ជាការប្រតិបត្តិការតំបន់ Tigris តំបន់ al-Hashd al-Shaabi និងកងទ័ពអាកាសអ៊ីរ៉ាក់បានសម្លាប់ភេរវករ៨នាក់ និងបានបំផ្លាញកន្លែងលាក់ខ្លួន៤កន្លែងស្ថិតនៅក្នុងតំបន់ Mteibijah ចន្លោះខេត្ត Salahuddin និងខេត្ត Diyala។ កងទ័ពក៏បានដោះគ្រាប់បែកចំនួន២៤គ្រាប់ក្នុងកំឡុងពេលប្រតិបត្តិការបោសសម្អាតនៅក្នុងតំបន់ Mteibijah នេះ។ លោក Sadeq al-Husseini បានបន្ថែមថាជំរំរដ្ឋអ៊ីស្លាម និងរថពាសដែកចំនួន៥គ្រឿងដែលបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងភូមិ Albu Jum’ah។ គួររំលឹកថាពួកសកម្មប្រយុទ្ធ IS រាប់សិបនាក់បានរត់ភៀសខ្លួនចេញពីមូលដ្ឋានទ័ពរបស់ខ្លួនដែលស្ថិតនៅក្នុងខេត្ត Salahuddin និងតំបន់ Hawijah ស្ថិតនៅភាគខាងលិចខេត្ត Kirkuk បន្ទាប់ពីកងកម្លាំងអ៊ីរ៉ាក់បានធ្វើការបោសសម្អាតតំបន់ទាំងនេះពីក្រុមសកម្មប្រយុទ្ធជ្រុលនិយមក្នុងអំឡុងពេលនៃការវាយប្រហារប្រឆាំងនឹងពួក IS កាលពីប៉ុន្មានខែមុននេះ៕

Salahudinn 18-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here