សហរដ្ឋអាមេរិកចំណាយ២១៤លានដុល្លារកសាងមូលដ្ឋានអាកាសនៅអឺរ៉ុបជាលេសនៃការឈ្លានពានរបស់រុស្ស៊ី

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨​ ខែ ធ្នូ​ ឆ្នាំ២០១៧

ក្រុងវ៉ាស៊ីនតោនផ្តល់ប្រាក់២១៤លានដុល្លារដើម្បីសាងសង់ទីលានអាកាស​កន្លែងហ្វឹកហ្វឺន និងកន្លែងយោធាដទៃទៀតដែលមិនធ្លាប់មានពីមុនមកនៅអឺរ៉ុបខាងកើត និងខាងជើងដើម្បីប្រឆាំងនឹង “ការឈ្លានពានរបស់រុស្ស៊ី”។ ការធ្វើទំនើបកម្មនៃមូលដ្ឋានអាកាសដែលមានទីតាំងស្ថិតនៅភាគខាងកើតទ្វីបអ៊ឺរ៉ុបជិតព្រំដែនរុស្ស៊ីមានប្រទេស Iceland និង Norway គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមបង្អាក់អឺរ៉ុប (EDI) ដែលមានទឹកប្រាក់៤,៦ពាន់លានដុល្លារក្នុងគោលបំណងធានាដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់ណាតូ។ សារពត៌មាន Air Force Times រាយការណ៍ថាមូលនិធិនេះនឹងត្រូវចែកមូលដ្ឋានចំនួន៩នៅក្នុងប្រទេស Latvia, Estonia, Slovakia, Hungary, Romania, Luxembourg, Iceland និង Norway ដើម្បីឱ្យពួកគេអាចដាក់យន្តហោះចម្បាំងកំពូលរបស់អាមេរិក។ កាសែតអាមេរិករាយការណ៍ថាអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-22Raptor និង F-35 ជំនាន់ទី៥ដល់មូលដ្ឋានមួយចំនួននៅតំបន់បាល់ទិក និងអឺរ៉ុបខាងជើងដើម្បីតាមដាន និងទប់ស្កាត់នាវាមុជទឹករបស់រុស្ស៊ីខណៈដែលអ្នកនាំពាក្យរបស់បញ្ជាការអាមេរិកអឺរ៉ុបនិយាយថា “លោក Juan Martinez បដិសេធមិនផ្តល់ព័ត៌មានជាក់លាក់ណាមួយអំពីទីតាំងនៃប្រតិបត្តិការនោះទេ”៕

EUrope 18-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here