ប្រទេសអ៊ីរ៉ង់អាចពន្លឿនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបើសិនជាលោក ត្រាំ ដាក់ទណ្ឌកម្មឡើងវិញ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី​ ១០​ ខែ មករា​ ឆ្នាំ២០១៨

ទីភ្នាក់ងារថាមពលបរមាណូនិយាយថាអ៊ីរ៉ង់មានសមត្ថភាពបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួ​ន។ ការកត់សម្គាល់ថាក្រុងតេរ៉ង់នឹងអនុវត្ត “សកម្មភាពចាំបាច់” ប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់ខ្លួន។ អ្នកនាំពាក្យអង្គការថាមពលបរមាណូរបស់អ៊ីរ៉ង់លោក Behrouz Kamalvandi ប្រាប់ទូរទស្សន៍រដ្ឋដកស្រង់ដោយរ៉យទ័រថា៖ “ប្រសិនបើការព្យួទណ្ឌកម្មមិនត្រូវបានបន្តនោះវាជាការរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងចាត់វិធានការចាំបាច់”។ លោក Kamalvandi បដិសេធមិនរៀបរាប់ពីសកម្មភាពចាំបាច់នោះទេ ប៉ុន្តែលោកនិយាយនៅក្រោយពេលបទសម្ភាសន៍ថា “ភ្នាក់ងារថាមពលបរមាណូមានសមត្ថភាពបង្កើនល្បឿនការងារនៅក្នុងវិស័យផ្សេងៗ​ ជាពិសេសនៅក្នុងវិស័យនុយក្លេអ៊ែរដែលអាចកើនឡើងច្រើនដងមុនអំឡុងពេលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ”។ ប្រធានាធិបតីអាមេរិកលោក ត្រាំ មានពេលរហូតដល់ពាក់កណ្តាលខែមករាដើម្បីសម្រេចការអនុវត្តដាក់ទណ្ឌកម្មឡើងវិញឬយ៉ាងណា។ ការព្យួរនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងគ្នារវាងអ៊ីរ៉ង់ និងមហាអំណាចទាំង៦ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក បារ៉ាក់ អូបាម៉ា ដែលមើលឃើញភាពបន្ធូរបន្ថយទណ្ឌកម្មជាថ្នូរនឹងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

Iran1 11-01-18.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here