ប្រជាជនរុស្ស៊ីចាត់ទុកសហរដ្ឋអាមេរិក អ៊ុយក្រែន និងសហភាពអឺរ៉ុបជាសត្រូវចម្បងរបស់ខ្លួន

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១០​ ខែ មករា​ ឆ្នាំ២០១៨

តាមការស្ទង់មតិថ្មីមួយធ្វើឡើងដោយមជ្ឈមណ្ឌលអ្នកវិភាគឯករាជ្យ Levada បង្ហាញថា២ភាគ៣នៃប្រជាជនរុស្ស៊ីជឿជាក់ថាប្រទេសរបស់ពួកគេមានសត្រូវនៅលើឆាកអន្តរជាតិដូចជាសហរដ្ឋអាមេរិក អ៊ុយក្រែន និងសហភាពអឺរ៉ុប។ យោងតាមការស្រាវជ្រាវដែលបានធ្វើឡើងនៅដើមខែធ្នូបានឲ្យដឹងថាចំនួន៦៦%ចាត់ទុក​ប្រទេសរុស្ស៊ីមានសត្រូវខណៈដែល២១%ថាប្រទេសនេះស្ថិតនៅក្នុងបរិយាកាសន្តិភាពអន្ដរជាតិ។ មជ្ឈមណ្ឌល Levada ធ្វើការស្រាវជ្រាវស្រដៀងគ្នានេះអស់រយៈពេល២៣ឆ្នាំចុងក្រោយដោយលទ្ធផលខ្ពស់បំផុត៨៤%ឆ្លើយតបទៅនឹងសំណួរនេះផ្តើមចេញពីជម្លោះអ៊ុយក្រែននៅឆ្នាំ២០១៤ដែលអ្នកស្ទង់មតិបង្ហាញថាប្រទេសរុស្ស៊ីមានសត្រូវ។ នៅពេលស្នើរឈ្មោះសត្រូវបរទេសមួយដែលជាក់លាក់របស់រុស្ស៊ីអ្នកឆ្លើយភាគច្រើនដែលមានចំនួន៦៨%ថាសហរដ្ឋអាមេរិកដែលគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលរវាងទំនាក់ទំនងក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោនដែលស្ថិតក្នុងកម្រិតទាបបំផុតរយៈពេលជាច្រើនទសវត្សរ៍ដោយសារចោទប្រកាន់ពីការជ្រៀតជ្រែកបោះឆ្នោត​ ការដាក់ទណ្ឌកម្ម​ និង បញ្ហាផ្សេងទៀត។ ប្រទេសអ៊ុយក្រែនឈរនៅលំដាប់លេខរៀងទី២ដែលមានចំនួន២៩%នៅក្នុងបញ្ជីសត្រូវ បន្ទាប់មកសហភាពអឺរ៉ុប១៤%។ ប្រទេសប៉ូឡូញ​ រដ្ឋបាលទិកនិងអតីតសាធារណរដ្ឋសូវៀត​ អាល្លឺម៉ង់និងចក្រភពអង់គ្លេសក៏ស្ថិតក្នុងចំណោមការឆ្លើយផងដែរ៕

Ukrain 11-01-18.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here