យុទ្ធជនឃើដនិយាយថាប្រទេសទួរគីបាញ់ផ្លោងទៅតំបន់ Afrin ហើយក្រុង អង់ការ៉ាប្រកាសផ្តើមសកម្មភាពយោធា

0

ប្រភពព័តមានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០១៨

ក្រុមប្រយុទ្ធ YPG របស់ប្រទេសស៊ីរីនិយាយថាកងកម្លាំងរបស់ប្រទេសទួរគីបាញ់គ្រាប់កាំភ្លើងប្រមាណជា៧០គ្រាប់លើភូមិរបស់ក្រុមឃើដនៅតំបន់ Afrin ក្នុងប្រទេសស៊ីរីដែលស្ថិតនៅភាគពាយព្យប្រទេសទួរគី។ ការបាញ់ផ្លោងចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រ ហើយបន្តដល់ព្រឹកថ្ងៃសុក្រ និងមានការទម្លាក់គ្រាប់បែកខ្លាំងបំផុតចាប់តាំងពីរដ្ឋាភិបាលទួរគីប្រកាសចាត់វិធានការផ្នែកយោធា។ កម្លាំងរបស់ YPG ប្តេជ្ញាថានឹងប្រើកម្លាំងខ្លាំងបំផុតចំពោះការវាយប្រហារលើតំបន់ Afrin។ រដ្ឋមន្ត្រីការពារជាតិទួរគីលោក Nurettin Canikli មានប្រសាសន៍នៅថ្ងៃសុក្រថាប្រតិបត្តិការរបស់ក្រុងអង់ការ៉ានៅក្នុងតំបន់ដែលគ្រប់គ្រងដោយជនជាតិឃើដចាប់ផ្តើមដោយការបាញ់ផ្លោងឆ្លងកាត់ព្រំដែន ប៉ុន្តែពុំមានកងទ័ពចូលដល់ក្នុងតំបន់ Afrin ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here