រដ្ឋាភិបាលអាឡឺម៉ង់ផ្អាកការនាំអាវុធទៅឱ្យគ្រប់ភាគីក្នុងសង្គ្រាមយេម៉ែន

0

ប្រភពព័តមានពី RT ចុះផ្សាយថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៨

ប្រទេសអាឡឺម៉ង់និយាយថាខ្លួននឹងមិនអនុម័តលើការនាំចេញអាវុធទៅកាន់បណ្តាប្រទេសដែលជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយប្រទេសយេម៉ែនទេ។ ប្រភពព័ត៌មានពី AP និយាយថាការផ្លាស់ប្តូរនេះអាចប៉ះពាល់ដល់ការលក់សម្ភារៈយោធាទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងអំឡុងពេលមានកិច្ចចរចាបឋមនៅសប្តាហ៍មុនសមាជិករបស់លោក Angela Merkel និងសង្គមប្រជាធិបតេយ្យធ្វើការព្រមព្រៀងបញ្ឈប់ការអនុម័តឲ្យមានការនាំអាវុធទៅកាន់បណ្តាប្រទេសដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះនៅប្រទេសយេម៉ែន។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Steffen Seibert និយាយនៅថ្ងៃសុក្រថាបច្ចុប្បន្ននេះទីក្រុងប៊ែឡាំងមិនធ្វើការសម្រេចអ្វីមួយទាក់ទងនឹងការនាំចេញគ្រឿងសព្វាវុធនោះទេ ដែលវាមិនមានលក្ខណៈសមស្របទៅតាមលទ្ធផលនៃការចរចាបឋម។ ទោះបីជាយ៉ាងណាក៏ក្រុមមន្រ្តីនិយាយថាការអនុវត្ត ការត្រួតពិនិត្យ យ៉ាងហ្មត់ចត់លើការនាំចេញអាវុធមិនមានការផ្លាស់ប្តូរ។ ប្រទេសអារ៉ាប៊ីសាអូឌីតដែលគាំទ្ររដ្ឋាភិបាលប្រទេសយេម៉ែនក្នុងការធ្វើសង្គ្រាមជាមួយពួកឧទ្ទាម Houthi គឺជាអ្នកទិញអាវុធធំបំផុតពីប្រទេសអាឡឺម៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here