អ្នកប្រឆាំងឃើដប្រាប់លោក Erdogan ថាទីក្រុង Afrin ​នឹងក្លាយជាកន្លែងបញ្ចុះសពរបស់លោក

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩​ ខែ មករា​ ឆ្នាំ២០១៨

ប្រជាជនឃើដរាប់ពាន់នាក់នៅទីក្រុង Afrin ភាគខាងជើងប្រទេសស៊ីរីមានភាពក្លាហាជំទាស់ក្នុងការថ្កោលទោសនូវការឈ្លានពានរបស់ប្រទេសទួរគី។ ការតវ៉ានេះកើតឡើងខណៈដែលក្រុងអង់ការ៉ាប្រមូលកងកម្លាំងរបស់ខ្លួនតាមបណ្ដោយព្រំដែនដែលហាក់ដូចជាកំពុងត្រៀមសម្រាប់ការវាយប្រហារ។ ក្រុមបាតុករប្រមូលផ្តុំគ្នានៅទីក្រុងឃើដកាលពីថ្ងៃព្រហស្បតិ៍ដើម្បីផ្ញើរសារទៅកាន់ប្រធាធិបតីទួរគីលោក Recep Tayyip Erdogan។ បុរសម្នាក់ថតដោយភ្នាក់ងារវីដេអូ RT Ruptly និយាយថា “យើងចង់ប្រាប់លោក Erdogan ថាក្តីសុបិន្តរបស់គាត់នឹងរលាយបាត់ទៅវិញនៅពេលដែលគាត់មានក្តីសុបិន្តព្យាយាមចូលទៅក្នុងតំបន់ Kobani ដូច្នេះទីក្រុង Afrin ​នឹងក្លាយជាកន្លែងបញ្ចុះសពរបស់គាត់។ ថ្ងៃនេះមនុស្សរាប់រយពាន់នាក់កំពុងតវ៉ាដើម្បីប្រាប់លោក Erdogan ថាប្រជាជននៅទីក្រុង Afrin ​នឹងមិនចាកចេញពីទឹកដីរបស់ខ្លួនឡើយ។ ដូចនឹងប្រជាជនតំបន់ Kobani ធ្លាប់និយាយថានឹងមិនចាកចេញពីដីរបស់ខ្លួនរហូតដល់ទីចុងបញ្ចប់ និងរហូតដល់ការធ្លាក់ឈាមចុងក្រោយ។ ប្រទេសទួរគីបាននឹងកំពុងប្រមូលកម្លាំង និងរថក្រោះរបស់ខ្លួនទៅភាគខាងជើង និងខាងលិចនៃទីក្រុង Afrin​។ តំបន់នេះគ្រប់គ្រងដោយអង្គភាពការពារប្រជាជនដែលដឹកនាំដោយឃើដ (YPG) ដែលក្រុងអានការ៉ាចាត់ទុកថាជាអង្គការភេរវកម្មក៏ដូចជាការហាមឃាត់សាខាគណបក្សពលករឃើដ (PKK)។ ប្រទេសទួរគីកំពុងប្រយុទ្ធជាមួយក្រុម PKK នៅភាគអាគ្នេយ៍ប្រទេស។ ក្រុមយុទ្ធជន YPG ដែលមានអ្នកនៅពីក្រោយខ្នងជាក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកំពុងវាយប្រហារតាមអាកាសប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករអ៊ីស្លាម(ISIS/ISIL) នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែកាលពីដើមសប្តាហ៍នេះមន្រ្តីក្រុមចម្រុះប្រកាសថាពួកគេនឹងជួយក្រុម YPG កសាងកងកម្លាំងសន្តិសុខព្រំដែនចំនួន៣០,០០០នាក់ដើម្បីបំបិទការតម្លើងសំលេងនៅទីក្រុងអង់ការ៉ា។ វាបង្ហាញថាប្រទេសទួរគីកំពុងត្រៀមខ្លួនសម្រាប់ការវាយលុកដ៏ធំមួយពីទីក្រុង Afrin​៕

LEAVE A REPLY

Please enter your comment!
Please enter your name here