ក្រុមភេរវករនៅអ៊ីរ៉ាក់ និងស៊ីរីដឹងពីវិធីបង្កើតអាវុធគីមីដែលបង្កការគំរាមកំហែងកាន់តែខ្លាំង

0

ប្រភពពត៌មានពី RT​ ចេញផ្សាយថ្ងៃទី ១៨​ ខែ មករា​ ឆ្នាំ២០១៨

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាពួកភេរវករនៅប្រទេសអ៊ីរ៉ាក់ និងស៊ីរីរៀនផលិតអាវុធគីមីដែលជាការគំរាមកំហែងពិតប្រាកដដែលពួកគេយកទៅប្រើនៅក្រៅតំបន់។ លោក Lavrov និយាយកាលពីថ្ងៃព្រហស្បតិ៍ថាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែងអំពើភេរវកម្មដោយប្រើអាវុធគីមីនៅក្នុងតំបន់មជ្ឈិមបូព៌ាជាពិសេសនៅលើទឹកដីប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ លោកបន្ថែមថា “ពួកសកម្មប្រយុទ្ធមិនត្រឹមតែចេះប្រើប្រាស់សារធាតុគីមីពុលទេ ប៉ុន្តែថែមទាំងមានបច្ចេកវិទ្យាផ្ទាល់ខ្លួន និងសមត្ថភាពផលិតដែលមានភ្នាក់ងារផ្តល់គំនិតច្នៃប្រឌិតអាវុធគីមីយ៉ាងពេញលេញ ហើយថែមទាំងបង្កើតជាបណ្តាញសាខាសម្រាប់ការចូលប្រើប្រាស់មុនគេ”។ លោកក៏មានការខឹងសម្បាទៅបស្ចិមប្រទេសមួយចំនួនដែលជ្រើសរើសការបិទភ្នែកដោយឲ្យក្រុមភេរវជនប្រើអាវុធគីមីហើយធ្វើការចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីទៅវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here