ការសម្លាប់ដោយអំពើហិង្សាជំទាស់លទ្ធផលបោះឆ្នោតនៅហុងឌូរ៉ាស់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៨

នៅប្រទេសហុងឌូរ៉ាស់មានអ្នកតវ៉ាម្នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងប៉ូលិសបង្ក្រាបបាតុកម្ម និងបាតុករ ដែលបានជំទាស់លទ្ធផលការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា។ ក្រុមប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបិទផ្លូវដែលបណ្តាលឱ្យមានការដុតសំបកកង់នៅទូទាំងប្រទេស។ ការសម្លាប់មនុស្សបានកើតឡើងនៅភាគខាងជើងទីក្រុងសាបា។ ការតវ៉ានេះរៀបចំ ដោយមានការគាំទ្រពីបេក្ខជនបក្សប្រឆាំងដែលបរាជ័យ។ កាលពីខែមុនអ្នកកាន់តំណែងប្រធានាធិបតីលោក Juan Orlando Hernandez ត្រូវបានប្រកាសថាជាអ្នកឈ្នះទោះបីជាមានការតវ៉ាតាមដងផ្លូវក៏ដោយ។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាកាលពីថ្ងៃសៅរ៍អង្គការក្រៅរដ្ឋាភិបាលមួយនៅទីក្រុងសាបាបាននិយាយថាចម្ងាយប្រមាណជា២១០គីឡូម៉ែត្រ (១៣០ម៉ាយល៍) ភាគខាងជើងភាគខាងកើតនៃរដ្ឋធានី Tegucigalpa មានបុរសវ័យ៦០ឆ្នាំម្នាក់ ត្រូវបានសម្លាប់ និងមនុស្សម្នាក់ផ្សេងទៀតរងរបួស ខណៈដែលប៉ូលិសបើកការបាញ់ប្រហារនៅលើផ្លូវដែលបិទ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ការបោះឆ្នោតរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីអ្នកគាំទ្រគណបក្សប្រឆាំងដែលដឹកនាំដោយលោក Salvador Nasralla ព្រោះមានការសង្ស័យយ៉ាងខ្លាំងចំពោះសាលាក្តីគ្រប់គ្រងការបោះឆ្នោតក្នុងការរាប់សន្លឹកឆ្នោត​​ព្រោះតែស្ថាប័ននេះត្រូវបានតែងតាំងដោយសភាដែលគ្រប់គ្រងដោយគណបក្សជាតិរបស់លោក Hernandez។ ដំបូងលោក Nasralla កើនឡើងនាំមុខគេចំពោះការរាប់សន្លឹកឆ្នោត ប៉ុន្តែក៏បានថយចុះវិញយ៉ាងឆាប់រហ័ស ហើយលោក Nasralla បានចោទប្រកាន់អាជ្ញាធរសម្របសម្រួលលទ្ធផលការបោះឆ្នោតចំពោះលទ្ធផលនេះ។ មានមនុស្សរាប់ពាន់នាក់ដែលគេយកទៅដាក់នៅតាមដងផ្លូវដើម្បីបាតុកម្មប្រឆាំងនឹងគូប្រជែងក្នុងការបោះឆ្នោតនេះ។ ក្រុមសិទិ្ធមនុស្សដែលមានអង្គការ Amnesty International បាននិយាយថាមានមនុស្ស១៤នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ ប៉ុន្តែប៉ូលិសនិយាយថាមានតែ៣នាក់ប៉ុណ្ណោះដែលស្លាប់។ ប្រធានាធិបតី លោក Hernandez ក្នុងវ័យ៤៩ឆ្នាំបានកាន់អំណាចចាប់តាំងពី២០១៣ និងជាប្រធានាធិបតីទី១ក្នុងដំណើរការសម្រាប់អាណត្តិទី២បន្ទាប់ពីតុលាការកំពូល របស់ប្រទេសនេះប្រកាសដកចេញការហាមឃាត់លើការបោះឆ្នោតឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here