ប្រទេសអ៊ីស្រាអែលគំរាមប្រទេសលីបង់ថានឹងមានការឈ្លានពានក្នុងករណីកើតមានជម្លោះ

0

ប្រភពពត៌មានពី RT​ ចេញផ្សាយថ្ងៃទី ០១​ ខែ កុម្ភៈ​ ឆ្នាំ២០១៨

រដ្ឋមន្ត្រីការពារជាតិ Avigdor Lieberman និយាយថាទីក្រុង Tel Aviv ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈ្លានពានទឹកដីលីបង់ករណីមានជម្លោះយោធាជាមួយរដ្ឋធានី Beirut។ ការអត្ថាធិប្បាយរបស់គាត់កើតឡើងនៅពេលដែលទំនាក់ទំនងរវាងប្រទេសជិតខាងទាំង២នៅតែបន្តមានភាពជូរចត់។ លោករដ្ឋមន្ត្រីនិយាយក្នុងសន្និសីទមួយនៅវិទ្យាស្ថានស្រាវជ្រាវសន្តិសុខជាតិ (INSS) ដែលធ្វើឡើងនៅសាកលវិទ្យាល័យ Tel Aviv កាលពីថ្ងៃពុធថា “យើងត្រូវត្រៀមលក្ខណៈក្នុងការចល័តទ័ពរួចជាស្រេច ទោះបីជាយើងមិនប្រើវាក៏ដោយ”។ លោក Lieberman និយាយថាក្នុងករណីដែលអាក្រក់បំផុតប្រទេសអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការ “ឲ្យអស់ពីសមត្ថភាព”។ យើងមិនអាចបោះជំហានទៅមុខមួយជំហានឬថយក្រោយមួយជំហានទេ។ យើងនឹងបន្តឆ្ពោះទៅមុខអោយលឿនដោយយុទ្ធសាស្ដ្ររបស់អ៊ីស្រាអែលក្នុងការប៉ះទង្គិចគ្នាដែលអាចកើតមានជាមួយអ្នកជិតខាងនៅភាគខាងជើងរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះលោកនិយាយថា “ការចល័តទ័ពមិនមែនជាគោលដៅតែមួយទេ” ប៉ុន្តែវាជាមធ្យោបាយមួយដើម្បីបញ្ចប់សង្គ្រាមដែលទីក្រុង Tel Aviv មើលឃើញថាជាវិធីមានប្រសិទ្ធភាពបំផុត។ ”គ្មាននរណាម្នាក់ស្វែងរកការផ្សងព្រេងទេ” ប៉ុន្តែប្រសិនបើមិនមានជំរើសដើម្បីបញ្ចប់សង្រ្គាមឱ្យឆាប់រហ័ស និងតាមដែលអាចធ្វើបាន។ លោករដ្ឋមន្ត្រីបន្ថែមថាបទពិសោធន៍ពីអតីតកាលរបស់អ៊ីស្រាអែលបង្ហាញថា “ជម្លោះទាំងអស់នៅមជ្ឈឹមបូព៌ា” មិន “ដល់ទីបញ្ចប់” ដោយគ្មាន “ទាហាននៅទីលានប្រយុទ្ធ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here