ប្រទេសស៊ីរ៉ីនិយាយថាយន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារនៅជិតតំបន់ Damascus

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០១៨

យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារពីដែនអាកាសលីបង់កំណត់គោលដៅលើយោធាស៊ីរីក្បែរតំបន់ Damascus នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ស៊ីរី។ កងទ័ពស៊ីរីអះអាងថាពួកគេបំផ្លាញគ្រាប់រ៉ូកែតមួយចំនួនធំរបស់អ៊ីស្រាអែល។ SANA ដែលជាភ្នាក់ងារព័ត៌មានផ្លូវការស៊ីរីនិយាយថាកងទ័ពស៊ីរីឆ្លើយតបទៅនឹងការឈ្លានពានថ្មីរបស់អ៊ីស្រាអែលនៅជិតរដ្ឋធានី។ កងទ័ពស៊ីរីមិនបង្ហាញពីព័ត៌មានអ្នករងរបួសឬការខូចខាតណាមួយដែលបណ្តាលមកពី ការវាយប្រហាររបស់អ៊ីស្រាអែលទេ។ មេបញ្ជាការទូរទៅរបស់កងកម្លាំងប្រដាប់អាវុធទាមទារឲ្យអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកមកពីការបង្ករគ្រោះថ្នាក់ ភាពយង់ឃ្នង និងការវាយប្រហារម្តងហើយម្តងទៀតនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពស៊ីរីដកស្រង់ព័ត៌មានពី Reuters។ ចាប់តាំងពីមានការប៉ះទង្គិចគ្នាកងទ័ពអាកាសអ៊ីស្រាអែលវាយប្រហារម្តងហើយម្តងទៀតកំណត់គោលដៅខាងក្នុងប្រទេសស៊ីរី។ លោក Tel Aviv អះអាងថា ការវាយប្រហាររបស់ខ្លួនគឺសំដៅទៅលើក្រុមប្រដាប់អាវុធ Hezbollah របស់លីបង់ដោយលោកចាត់ទុកក្រុមនោះជាអង្គការភេរវកម្មមួយ។ ក្រុង Damascus និយាយថាការវាយប្រហាររបស់អ៊ីស្រាអែលរំលោភលើអធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការជំរុញក្រុមរដ្ឋអ៊ីស្លាម (IS ISIS) និងក្រុមជ្រុលនិយមផ្សេងៗទៀតចេញពីប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here