មេដឹកនាំប្រទេសទួរគី រុស្ស៊ី និងអ៊ីរ៉ង់ នឹងជួបគ្នាពិភាក្សាពីជម្លោះនៅស៊ីរីក្នុងតំបន់ Istanbul

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៨

មេដឹកនាំប្រទេសទួរគី និងរុស្ស៊ី យល់ព្រមលើកិច្ចចរចាយុទ្ធសាស្ត្រត្រីភាគីជំហានបន្ទាប់ជាមួយប្រទេសអ៊ីរ៉ង់ដើម្បីពិភាក្សារឿងជម្លោះក្នុងប្រទេសស៊ីរី។ កិច្ចចរចានេះនឹងធ្វើឡើងក្នុងទីក្រុង Istanbul នេះយោងតាមប្រភពព័ត៌មានពី Reuters ដកស្រង់សម្តីប្រធានាធិបតីប្រទេសទួរគី។ ទូរទស្សន៍ NTV របស់ទួរគីរាយការណ៍ថាលោក Recep Tayyip Erdogan និងលោក Vladimir Putin យល់ព្រមធ្វើកិច្ចចរចាលើកទី២រវាងប្រទេសរុស្ស៊ី ទួរគី និងអ៊ីរ៉ង់លើបញ្ហាប្រទេសស៊ីរីនៅក្រុង Istanbul។ តាមរយៈការនិយាយតាមទូរស័ព្ទលោក Putin និង Erdogan យល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងរុស្ស៊ី និងទួរគី រួមជាមួយនឹងសេវាស៊ើបការណ៍សម្ងាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនេះបើយោងតាមលើកឡើងពី Kremlin press។ យោងតាមសេចក្តីថ្លែងការណ៍បញ្ជាក់ឱ្យដឹងថាពួកគេពិភាក្សាអំពីការពង្រឹងកិច្ចសម្របសម្រួលសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធ កម្លាំងស៊ើបពិសេសរបស់ប្រទេសរុស្ស៊ី និងទួរគីដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករដែលរំលោភលើបទឈប់បាញ់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here