ប្រទេសលីបង់រក្សាទំនាក់ទំនងដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីស្រាអ៊ែលពីបញ្ហាជញ្ជាំងព្រំដែន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៨

ប្រទេសលីបង់និយាយថាទំនាក់ទំនងនៅរក្សាដូចធម្មតាជាមួយប្រទេស Beirut និងបណ្តា ប្រទេសជាមិត្តផ្សេងទៀតដើម្បីកាត់បន្ថយភាពតានតឹងជាមួយប្រទេសអ៊ីស្រាអ៊ែលលើគម្រោងរបស់រដ្ឋជ្វីហ្វក្នុងការសាងសង់ជញ្ជាំងស៊ីម៉ងត៍នៅតាមព្រំដែន។ រដ្ឋមន្ត្រីកិច្ចការសង្គមលោក Pierre Abi Assi ប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថាមន្រ្តីកំពូលៗរបស់ប្រទេសលីបង់ទាក់ទង ជាមួយអង្គការសហប្រជាជាតិ និងប្រជាជាតិមួយចំនួនផ្សេងទៀតដើម្បីបន្ធូរបន្ថយភាពតានតឹងនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ AP។ ប្រទេសលីបង់ធ្វើការប្រឆាំងតវ៉ានឹងរឿងជញ្ជាំងព្រំដែនដ៏ចម្រូងចម្រាសមួយ ដែលប្រទេសអ៊ីស្រាអែលគ្រោងនឹងសាងសង់តាមបណ្តោយព្រំដែនរួមរបស់ពួកគេ។ ប្រទេសលីបង់និយាយថាការសាងសង់នេះនឹងរំលោភបំពានលើទឹកដីរបស់ខ្លួន។ នៅថ្ងៃព្រហស្បតិ៍នេះគេឃើញកម្មករសំណង់ខាងភាគីអ៊ីស្រាអ៊ែល កំពុងចាក់គ្រឹះសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here