មនុស្ស១៥នាក់រួមទាំងបុគ្គលិកសន្តិសុខស្លាប់ និងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង Ramadi

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៨

យ៉ាងហោចណាស់មនុស្ស១៥ស្លាប់ និងរបួសក្នុងហេតុការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង Ramadi ភាគខាងលិចខេត្ត Anbar។ ប្រភពពីមន្ទីរពេទ្យក្នុងទីក្រុង Ramadi បានប្រាប់វេបសាយ Baghdad Today ថាការវាយប្រហារភេរវកម្មបានកើតឡើងនៅពេលល្ងាចនៅលើផ្លូវលេខ៤០ក្នុងទីក្រុង Ramadi បណ្តាលឲ្យស្លាប់ម្នាក់ និង១៤នាក់ទៀតរងរបួសគឺជាជនស៊ីវិល និងបុគ្គលិកសន្តិសុខ។ យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថាជនរងគ្រោះម្នាក់ចេញពីកងកម្លាំង al-Hashd al-Shaabi និង៤នាក់ផ្សេងទៀតរងរបួសចេញពីកងកម្លាំងចលនាកុលសម្ព័ន្ធ និងប៉ូលិសមូលដ្ឋាន។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាជនស៊ីវិល៩នាក់រួមមានស្ត្រីម្នាក់ និងកុមារម្នាក់រងរបួស។ គួរបញ្ជាក់ថាបើយោងតាមតួលេខដែលបានកត់ត្រាដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាចំនួនជនស៊ីវិលអ៊ីរ៉ាក់សរុប១១៥នាក់ត្រូវបានសម្លាប់ និង២៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមករាឆ្នាំ២០១៨កន្លងមកនេះ។ បាដាដគឺខេត្តមួយដែលទទួលរងគ្រោះខ្លាំងបំផុតដោយមានជនស៊ីវិលសរុប៣២៣នាក់ស្លាប់ និងរបួស (ស្លាប់៩០នាក់ និងរបួស ២៣៣នាក់)។ ខេត្ត Diyala ស្ថិតនៅលេខរៀងបន្ទាប់ដោយមានអ្នកស្លាប់៨នាក់ និងរបួស១៥នាក់ និងខេត្ត Nineveh មានអ្នកស្លាប់១៣នាក់ និងរបួស៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here