ការវាយប្រហារនៅមូលដ្ឋានទ័ពឥណ្ឌាសម្លាប់មនុស្ស៩នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៨

ការវាយប្រហារមួយកើតឡើងនៅជំរំទ័ពឥណ្ឌាដែលស្ថិតនៅភាគខាងជើងរដ្ឋ Jammu និង Kashmir។ ការវាយប្រហារនោះសម្លាប់មនុស្ស៩នាក់ដោយក្នុងនោះមានទាហាន៥នាក់ និងជនស៊ីវិលម្នាក់។ ក្រុមសកម្មប្រយុទ្ធវាយឆ្មក់យ៉ាងរហ័សចូលក្នុងជំរំនៅថ្ងៃសៅរ៍ ហើយពួកគេលាក់ខ្លួននៅក្នុងជំរំដោយមិនដឹងចំនួនច្បាស់លាស់នេះបើយោងតាមប្រភពសម្តីរបស់ប៉ូលិស។ ក្រុមសកម្មប្រយុទ្ធ៣នាក់បំបែកខ្លួនពី Jaish-e-Mohammad មានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានក៏ត្រូវគេសម្លាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here