Home ព័ត៌មានអន្តរជាតិ ទីភ្នាក់ងារអង...

ទីភ្នាក់ងារអង្គការសហប្រជាជាតិ៖ កុមារអ៊ីរ៉ាក់ម្នាក់ក្នុងចំណោម៤នាក់ស្ថិតនៅក្នុងស្ថានភាពក្រីក្រដោយសារជម្លោះ និងអំពើហិង្សា

3
SHARE

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៨

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបង្ហាញថាអំពើហិង្សានៅក្នុងប្រទេសអ៊ីរ៉ាក់បានធ្វើឲ្យកុមារម្នាក់ក្នុងចំណោម៤នាក់ស្ថិតនៅក្នុងភាពក្រីក្រ និងបានជំរុញក្រុមគ្រួសារឲ្យមានវិធានការខ្លាំងក្លាដើម្បីរស់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយសារព័ត៌មាន Alghad កាលពីថ្ងៃអាទិត្យនេះបានឲ្យដឹងថាបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសអ៊ីរ៉ាក់ (UNAMI) បានធ្វើតាមការអំពាវនាវរបស់អង្គការ UNICEF និងអង្គការ UN-Habitat សម្រាប់ការវិនិយោគជាបន្ទាន់ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មមូលដ្ឋានសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍បាននិយាយថាអំពើហិង្សាអាចនឹងថយចុះនៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែវាបានធ្វើឲ្យមនុស្សរាប់លាននាក់នៅទូទាំងប្រទេសនេះបន្សល់ទុកនូវកុមារម្នាក់ក្នុងចំណោម៤នាក់ស្ថិតនៅក្នុងភាពក្រីក្រ និងជំរុញឲ្យក្រុមគ្រួសាររបស់ពួកគេមានវិធានការខ្លាំងក្លាដើម្បីរស់។ យោងទៅតាមការវាយតម្លៃរបស់អង្គការ UNICEF និងអង្គការ UN-Habitat បានឲ្យដឹងថាការជំរុញការវិនិយោគទុននៅក្នុងប្រទេសអ៊ីរ៉ាក់គឺជាភាពចាំបាច់ដើម្បីស្ដារឡើងវិញនូវវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាមូលដ្ឋានសម្រាប់កុមារ បើមិនដូច្នេះទេមិនងាយនឹងទទួលបានជ័យជម្នះក្នុងការបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ សេចក្តីថ្លែងការណ៍បានបន្ថែមថាភាពច្របូកច្របល់បានធ្វើឲ្យទីក្រុងធំៗរបស់អ៊ីរ៉ាក់ក្លាយជាតំបន់សង្គ្រាមដែលមានការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរួមទាំងផ្ទះសាលារៀនមន្ទីរពេទ្យ និងទីកន្លែងកំសាន្តនានាចាប់តាំងពីឆ្នាំ២០១៤។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថាអង្គការសហប្រជាជាតិបានបញ្ជាក់ថាមានការវាយប្រហារចំនួន១៥០លើកលើទីតាំងនៃគ្រឹះស្ថានអប់រំ និងមានការវាយប្រហារ៥០ករណីលើមណ្ឌលសុខភាព និងទីកន្លែងបុគ្គល។ ចំនួនពាក់កណ្តាលនៃសាលារៀនទាំងអស់ក្នុងប្រទេសអ៊ីរ៉ាក់ឥឡូវនេះត្រូវការជួសជុលឡើងវិញ និងកុមារជាង៣លាននាក់មានការរំខាន់លើការអប់រំរបស់ពួកគេ៕