ជនស៊ីវិលម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសនៅក្នុងហេតុការផ្ទុះគ្រាប់បែកនៅភាគខាងលិចខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយបាននិយាយកាលពីថ្ងៃចន្ទនេះថាជនស៊ីវិលម្នាក់ស្លាប់ខណៈដែល២នាក់ទៀតរងរបួសដោយសារការផ្ទុះគ្រាប់បែកមួយគ្រាប់ដែលបង្កដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់នៅភាគខាងលិចខេត្ត Anbar។ ថ្លែងទៅកាន់សារព័ត៌មាន BasNews ប្រភពបាននិយាយថាការបំផ្ទុះគ្រាប់បែកនេះបង្កដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់ក្នុងតំបន់ al-Mazraa ក្នុងទីក្រុង Qaim ជាប់ព្រំដែនជាមួយប្រទេសស៊ីរីបណ្តាលឲ្យជនស៊ីវិលម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពក៏បានប្រាប់បន្ថែមថាកងទ័ពបានធ្វើការបំផ្ទុះគ្រាប់បែករាប់រយគ្រាប់ និងបង្កៃគ្រាប់បែកក្នុងផ្ទះជាច្រើនគ្រាប់នៅក្នុងតំបន់ជាច្រើនជុំវិញខេត្ត Anbar ប៉ុន្តែនៅតែមានគ្រាប់បែកជាច្រើនដែលត្រូវការឲ្យមានការខិតខំប្រឹងប្រែងជាអន្តរជាតិក៏ដូចជាឧបករណ៍ស្វែងរកទីកន្លែងដែលលាក់ទុកគ្រាប់បែក និងយកវាចេញ។ គួរបញ្ជាក់ថាបើយោងតាមតួលេខដែលកត់ត្រាដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំក្នុងប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថាជនស៊ីវិលអ៊ីរ៉ាក់សរុប១១៥នាក់ស្លាប់ និង២៥០នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសនេះកាលពីខែមករាឆ្នាំ២០១៨។ បាដាដគឺជាទីក្រុងមួយដែលរងគ្រោះខ្លាំងបំផុតដែលមានជនស៊ីវិល៣២៣នាក់ស្លាប់ និងរបួស (ស្លាប់៩០នាក់ និងរបួស២៣៣នាក់)។ ខេត្ត Diyala ស្ថិតនៅលេខរៀងបន្ទាប់ដោយមានអ្នកស្លាប់៨នាក់ និងរបួស១៥នាក់ និងខេត្ត Nineveh មានអ្នកស្លាប់១៣នាក់ និងរបួស៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here