បុរសជនជាតិអ៊ូបេគីស្ថានបានសារភាពកំហុសក្នុងអង្គជំនុំជំរះអំពើភេរវកម្ម នៅរដ្ឋធានីស្តុកហូម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៨

បុរសជនជាតិអ៊ូបេគីស្ថានម្នាក់នៅក្នុងអង្គជំនុំជំរះនៅប្រទេសស៊ុយអែដបានសារភាពទទួលកំហុសក្នុងការវាយប្រហារតាមឡានដែលសម្លាប់មនុស្ស៥នាក់ នៅរដ្ឋធានីស្តុកហូមកាលពីខែមេសាឆ្នាំមុន។ លោក រ៉ាក់ម៉ាត់អាគីឡូវ អាយុ ៣៩ឆ្នាំបានទទួលស្គាល់ថាបានបើកបរល្បឿនលឿននៅលើផ្លូវថ្មើរជើង និងជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតនៅក្នុងប្រទេសមួយនេះ។ គួររំលឹកផងដែរថាការទាមទារសិទ្ធិជ្រកកោនរបស់គាត់បានច្រានចោលកាលពីឆ្នាំ២០១៦។ គាត់បានសម្តែងការអាណិតអាសូរដល់ក្រុមរដ្ឋអ៊ីស្លាម (IS) ផងដែរ។ គាត់បានបង្ហាញខ្លួននៅក្នុងតុលាការរដ្ឋធានីស្តុកហូមដោយដៃជាប់ខ្នោះ និងស្លៀកពាក់ឯកសណ្ឋានពន្ធនាគារពណ៌បៃតង។ ជនរងគ្រោះរស់រានមានជីវិត និងសាច់ញាតិរបស់ជនរងគ្រោះផ្សេងទៀតអាចមើលការផ្សាយបន្តផ្ទាល់ដែលដាក់បញ្ចាំងនៅបន្ទប់ជាប់គ្នាផងដែរ។ លោក រ៉ាក់ម៉ាត់ អាគីឡូវ បានគេចខ្លួនពីកន្លែងកើតហេតុបន្ទាប់ពីរថយន្តដឹកស្រាបៀរដែលលួចបានខូច ហើយត្រូវគេចាប់ខ្លួន ប៉ុន្មានម៉ោងក្រោយនៅឯជាយរដ្ឋធានីស្តុកហូម។ គាត់បានសារភាពខណៈដែលប៉ូលិសសួរចម្លើយ។ នៅក្នុងក្របខណ្ឌច្បាប់ប្រឆាំងភេរវកម្មរបស់ស៊ុយអ៊ែត លោកព្រះរាជអាជ្ញាត្រូវតែបញ្ជាក់ថាគាត់មានបំណងបង្កគ្រោះថ្នាក់អន្ដរាយដល់រដ្ឋ។ ក្រុម IS មិនបាននិយាយថាខ្លួននៅពីក្រោយការវាយប្រហារនេះទេ។ សូមបញ្ជាក់ផងដែរថាក្រុមជីហាដក៏ធ្លាប់វាយប្រហារតាមរថយន្តនៅទីក្រុង Nice ប្រទេសបារាំង និងនៅទីក្រុងប៊ែរឡាំងនៅឆ្នាំ២០១៦ និងនៅស្ពាន Westminster ទីក្រុងឡុងឆ្នាំ២០១៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here