ជំនួយការមេដឹកនាំកំពូលអ៊ីរ៉ង់និយាយថាកងកម្លាំងអាមេរិកគួរចាកចេញពីប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៨

វត្តមានយោធារបស់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរីគឺស្របច្បាប់ដោយផ្អែកលើការអញ្ជើញរបស់ក្រុង Damascus នេះនើយោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់នៅអ៊ីរ៉ង់និយាយនៅថ្ងៃពុធ។ លោកថែមទាំងអំពាវនាវឲ្យកងកម្លាំងសហអាមេរិកចេញពីប្រទេសស៊ីរី។ លោក Ali Akbar Velayati ជំនួយការរបស់មេដឹកនាំកំពូលប្រទេសអ៊ីរ៉ង់បញ្ចេញប្រតិកម្មឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson ដែលនិយាយថាប្រទេសអ៊ីរ៉ង់ត្រូវតែដកកងទ័ពចេញពីប្រទេសស៊ីរីនេះបើយោងតាមប្រភពព័ត៌មាន Reuters។ លោក Velayati លើកឡើងថាវត្តមានយោធារបស់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរីគឺផ្អែកលើការអញ្ជើញរបស់រដ្ឋាភិបាលស៊ីរី។ សម្រាប់កងកម្លាំងអាមេរិកគួរតែចាកចេញពីប្រទេសស៊ីរីដោយពួកគេគ្មានការអនុញ្ញាតស្របច្បាប់ពីរដ្ឋាភិបាលស៊ីរីនេះបើយោងតាមប្រភពពី ISNA ដកស្រង់សម្តីលោក Velayati៕

LEAVE A REPLY

Please enter your comment!
Please enter your name here