ប្រទេសប៉ាគីស្ថានហាមឃាត់រាល់ការបរិច្ចាកដែលមានទំនាក់ទំនងជាមួយមេដឹកនាំក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៨

ប្រទេសប៉ាគីស្ថានហាមឃាត់អង្គការសប្បុរសធម៌ចំនួន២ដែលមានទំនាក់ទំនងជាមួយមេដឹកនាំក្រុមអ៊ីស្លាមលោក Hafiz Saeed ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាអ្នកនៅពីក្រោយការវាយប្រហារក្នុងទីក្រុង Mumbai នៅឆ្នាំ ២០០៨ សម្លាប់មនុស្សចំនួន១៦៦នាក់នេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រដ្ឋ Punjab លោក Rana Sanaullah និយាយថាក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសមួយប្រឆាំងនឹងអង្គការ Jamaat-ud-Dawa (JuD) និងមូលនិធិ Falah-e-Insaniat Foundation (FIF) នៅសប្តាហ៍នេះ។ លោក Sanaullah មានប្រសាសន៍ថាលោក Saeed និងមូលនិធិសប្បុរសធម៌របស់គាត់មាន JuD និង FIF ត្រូវគេហាមឃាត់មិនឱ្យមានប្រតិបត្តិការនៅក្នុងប្រទេសប៉ាគីស្ថាន។ លោកបន្តថាក្រុមការងាររបស់លោកត្រៀមខ្លួនរួចរាល់ក្នុងការរឹបអូសយកសម្ភារៈបរិក្ខារសាលារៀន ការិយាល័យ ដែលជាកម្មសិទ្ធរបស់មូលនិធិ JuD និង FIF៕

LEAVE A REPLY

Please enter your comment!
Please enter your name here