អង្គការសហប្រជាជាតិរាយការណ៍ពីកំណត់ត្រាចំនួនជនរងគ្រោះពីការវាយប្រហារក្នុងឆ្នាំ២០១៧

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៨

ជនស៊ីវិលសរុបប្រមាណជា២,៣០០នាក់ស្លាប់ និងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក និងហេតុការណ៍វាយប្រហារនានាក្នុងទេសអាហ្វហ្គានីស្ថាននៅឆ្នាំ ២០១៧ដែលចំនួននេះច្រើនជាងឆ្នាំ២០១៦នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិ។ កម្លាំងជំនួយរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្គានីស្ថាន (UNAMA) និយាយនៅថ្ងៃព្រហស្បតិ៍ថាការស្លាប់របស់ជនស៊ីវិលនៅទូទាំងប្រទេសកើនឡើងចំនួន៩ភាគរយនៅឆ្នាំ២០១៧ដែលមានជនស៊ីវិលស្លាប់ និងរបួសសរុបចំនួន១០,៤៥៣នាក់ដោយក្នុងនោះមនុស្សស្លាប់ចំនួន៣,៤៣៨នាក់ និងរងរបួសចំនួន៧,០១៥នាក់នេះបើតាមប្រភព AFP។ នៅពេលដែលក្រុមតាលីបង់ និងក្រុមឧទ្ទាម IS រងសំពាធកាន់តែខ្លាំងពួកគេចាប់ផ្តើមបង្កើនការវាយប្រហារក្នុងទីក្រុងដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសកើនឡើង១៧ភាគរយ។ របាយការណ៍ឆ្នាំមុននេះ (ឆ្នាំ២០១៦) មានចំនួនមនុស្សស្លាប់៦០៥នាក់ និងរបួស១,៦៩០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here