លោក Mattis ស្នើរដល់ប្រទេសទួរគីឱ្យផ្តោតលើការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ISIS ក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០១៨

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Jim Mattis អំពាវនាវដល់ទីក្រុងអង់ការ៉ាឱ្យបន្តផ្តោតលើការប្រយុទ្ធប្រឆាំងនឹងក្រុមប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ក្នុងប្រទេសស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណនៅថ្ងៃព្រហស្បតិ៍បង្ហាញថាលោក Mattis ជួបជាមួយសមភាគីប្រទេសទួរគីនៅខាងក្រៅកិច្ចប្រជុំ NATO នៅទីក្រុង Brussels។ លោកអំពាវនាវឱ្យប្រទេសទួរគីផ្តោតអារម្មណ៍ជាថ្មីលើយុទ្ធនាការកម្ចាត់ក្រុមឧទ្ទាម IS និងរារាំងការរៀបចំរបស់អង្គភាពភេរវករមិនឱ្យកើនមានឡើងវិញក្នុងប្រទេសស៊ីរីនេះបើយោងតាមសេចក្តីរាយការណ៍ពី Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here